ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋក្រីក្រ ខ្វះខាត ចាស់ជរា ពិការ និងអ្នកផ្ទុកមេរោគអេដស៍ ១២៥គ្រួសារ ទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ

2 សប្តាហ៍ មុន 120 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃ ពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០១៨ វេលាម៉ោង ០៨,០០នាទី

លោក សុខ ពេញវុធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោក ប្រធានអនុសាខាកាកបាទក្រហមខណ្ឌ លោក លោកស្រីអនុប្រធាន សមាជិក សមាជិកា អ្នកស្ម័គ្រចិត្តកាកបាទក្រហម បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋក្រីក្រ ខ្វះខាត ចាស់ជរា ពិការ និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ១២៥គ្រួសារ មកពីសង្កាត់ចំនួន ០៦ រួមមាន៖ សង្កាត់ស្រះចក, វត្តភ្នំ, ផ្សារចាស់, ផ្សារកណ្តាលទី១, ផ្សារកណ្តាលទី២ និងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

អំណោយដែលបងប្អូនប្រជាពលរដ្ឋ ទទួលបាននាពេលនេះរួមាន៖
– អង្ករ ចំនួន ០១បាវ ស្មើនឹង ៣០គីឡូក្រាម
– ទឹកត្រី ចំនួន ០១យួរ
– ថវិកា ចំនួន ២០,០០០រៀល
សរុបថវិកាចំនួន ២,៥០០,០០០រៀល អង្ករចំនួន ៣,៧៥០គីឡូក្រាម និងទឹកត្រីចំនួន ១២៥យួរ ។
ក្រៅពីនេះអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ ក៏បានទទួលថវិកាជួយឧបត្ថម្ភមួយចំនួនពីសប្បុរសជនរួមមាន៖
-លោកស្រី ប៉ុន ដានី ថវិកាចំនួន ២០០,០០០រៀល
-លោក សុខ គឹមហេង ថវិកាចំនួន ១០០,០០០រៀល ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ