ព្រឹតិ្តការណ៍ថ្មីៗ

អ្នកនាង​ អ៊ំ​ គន្ធា​ ទទួលអំណោយពី មូលនិធិសិល្បករចាស់ជរា

2 សប្តាហ៍ មុន 202 តូ សុផល

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៥​ ខែមិថុនា​ ឆ្នាំ២០១៨​ អ្នកនាង​ អ៊ំ​ គន្ធា​ បានមកទទួលអង្ករដែលជាអំណោយរបស់មូលនិធិសិល្បករចាស់ជរានៅសមាគមផ្ទាល់។

សមាគមក៏សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់”មូលនិធិសិល្បករចាស់ជរា” ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកាដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរាក្នុងរយ:ពេល៥ឆ្នាំ។

សមាគមសិល្បករខ្មែរ សូមគោរពជូនពរសម្តេចទាំងពីរ និងសប្បុរសជនទាំងអស់ឱ្យមានសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅមុខទៀត៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ