ព្រឹតិ្តការណ៍ថ្មីៗ

លោក ឌី រ័ត្នខេមរុណ ផ្តល់អំណោយ ជូនដល់បងប្អូនប្រជាពលរដ្ឋ ទីទាល់ក្រ ចាស់ជរា គ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ១២គ្រួសារ

6 ខែ មុន 114 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង ៨’៣០ នាទីព្រឹក ថ្ងៃពុធ ៨ រោច ខែ ជេស្ឋ ​ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០១៨លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទ ក្រហម ខណ្ឌមានជ័យ និង លោក ជា សុខៃ ចៅសង្កាត់ ចាក់អង្រែក្រោម រួមទាំង សមាជិក សមាជិកា អនុសាខាកាកបាទក្រហមខណ្ឌ បានយកអំណោយ មនុស្សធម៍ ជូន បងប្អូនប្រជាពលរដ្ឋ ទីទាល់ក្រ ចាស់ជរា គ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ១២ គ្រួសារ ដែលរស់នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក ឌី រ្ន័តខេមរុណ អភិបាលរងខណ្ឌ មានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានផ្តាំផ្ញើនូវការសាកសួរ សុខ ទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចការសម្តេចតែងតែក្រើនរំលឹក ដល់មន្រ្តីអនុសាខាអោយធ្វើយើងណាត្រូវយកទុកដាក់ខ្ពស់បំផុតចំពោះប្រជាពលរដ្ឋលើគ្រោះមហន្តរាយ ខ្យល់កន្ត្រាក់ មនុស្សចាស់គ្មានទីពឹង ប្រជាពលរដ្ឋទីទាល់ក្រ អ្នកផ្ទុកមេរោគអេដ៍ ជំងឺអេដ៍ ដោយមិន ប្រកាន់និន្នាកានយោបាយអ្វីឡើយពោលគឺ : «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សំរាប់មនុស្សគ្រប់ៗគ្នា »។
ក្នុងអំណោយមនុស្សធម៏ដែលត្រូវផ្តល់ជូនទាំង៥គ្រួសាររួមមាន :
ក្នុង១គ្រួសារ ទទួលបាន អង្ករ ១បាវ . ទឹកត្រី ១យ៉ួរ. ទឹកស៊ីអ៉ីវ ១យួរ. ទឹកសុទ្ធ ១យួរ.មី ១កេះ ននផននិងគ្រឿងសំភារះ ផ្ទះបាយ ១ឈុត រួមទាំងថវិកា ២ម៉ឺនរៀលផងដែរ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!