ព្រឹតិ្តការណ៍ថ្មីៗ

បាំងមិនដល់១០ថ្ងៃទៀត ព្រឹត្តិការណ៍ជួបជុំពិសាអាហារសាមគ្គី សិល្បករចាស់ជរា​លើកទី២ នឹងមកដល់!

4 ខែ មុន 205 តូ សុផល

សមាគមមិត្តសិល្បៈ សូមជម្រាបជូនដំណឹងដល់សិល្បករចាស់ជរាទូទាំងប្រទេសឱ្យបានជ្រាបថា​ សមាគមយើងនឹងរៀបចំព្រឹត្តិការណ៍ជួបជុំពិសាអាហារសាមគ្គីនិងសំណេះសំណាលជាមួយឯកឧត្តម​ ហ៊ុន​ ម៉ានី​ តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ​នៅ​ភោជនីយដ្ឋាន​ Seven Bright (សាខាទួលគោក)​ ថ្ងៃទី១៥​ ខែមិថុនា​ ឆ្នាំ២០១៨​ វេលាម៉ោង៥ល្ងាច​ ដែលមានសិល្បករសិល្បការនីសរុបប្រហែល៣០០នាក់​ ដើម្បីលើកទឹកចិត្តដល់សិល្បកររៀមច្បងដែលបានចំណាយពេលស្ទើរមួយជីវិតក្នុងវិស័យសិល្បៈ​ និងបង្កើនភាពស្និទ្ធស្នាលជាមួយឯកឧត្តមគណៈអធិបតី​។

បញ្ជាក់៖ នេះជាឆ្នាំទី២ហើយ​ ដែលសមាគមបានរៀបចំព្រឹត្តិការណ៍នេះ​ឡើង ដែលកាលពីឆ្នាំទី១ នៅសណ្ឋាគារសុខាភ្នំពេញ។

បើក្នុងករណីសិល្បកររៀមច្បងមិនទាន់ត្រូវបានក្រុមការងារទាក់ទងទៅ​ សូមពូមីងទំនាក់ទំនងមកលេខទូរស័ព្ទ​ 077 762 626 / 087 762 626
សូមអរគុណ!!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ