ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ដ​ដឹក​ប្រេង​ឥន្ធនៈ​ PTT បុកជាមួយ​រថយន្ត​សណ្ដោង​ របួសធ្ងន់២នាក់

2 ខែ មុន 106 តូ សុផល

កំពង់ស្ពឺ​ ៖​ ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ២០:៤៦នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូ ម៉ែត្រលេខ ៣៨-៣៩ ត្រង់ចំណុចភូមិស្លា ឃុំវល្លិសរ ស្រុកសំរោង ទង មានរថយន្ត ០១គ្រឿងម៉ាកហ៊ីយ៉ិនដាយ ពណ៌សរ ពាក់ផ្លាកលេខ​ ភ្នំពេញ 3D-4681 សណ្តោងស៊ីទែនប្រេងពាក់ផ្លាកលេខភ​ ភ្នំពេញ 4A-19​24 អ្នកបើកបរ​ មិនទាន់​ស្គាល់ឈ្មោះបន្ត​ស្រាវជ្រាវ​ បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើ បាន​ប៉ះជាមួយរថយន្ត ម៉ាក ហ៊ីយ៉ិនដាយ ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខព្រះសីហនុ 3Q-4681 សណ្តោងរ៉ឺម៉ក​ ពាក់ផ្លាក លេខ 4A-1910 បើកបញ្ច្រាសទិសគ្នា អ្នកបើកបរ​រថយន្តទាំងពីរងរបួសធ្ងន់ ត្រូវ​បានសមត្ថកិច្ច បញ្ជូនទៅពេទ្យសម្ភព អ៊ុំសារ៉នសង្រ្គោះ​​ ។

ករណីនេះ បណ្តាលខូចខាតរថយន្ត០២ គ្រឿងកំរិតធ្ងន់ និងបណ្ដាលអោយកកស្ទះចរាចចាប់ពីម៉ោង ២០ និង ៤៥នាទី ដល់ ម៉ោង១ និង០០នាទីថ្ងៃទី០៦ មិថុនា ២០១៨ ទើបធើ្វចរាចណ៍បានធម្មតាវិញ។

ក្នុងនោះគេឃើញ  រថយន្តអគ្គឺភ័យចំនួន​ ០២គ្រឿង​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ​ ធើ្វកាបាញ់ទឹកលៀងសំអាតប្រេងហៀលើផ្លូវជាតិ​ អស់ចំនួន​ ០៤ឡាន។ 

ក្រោយកើតហេតុ វត្ថុតាងទាំង២គ្រឿង យកមករក្សារទុកនៅអធិការដ្ឋាន​ស្រុកសំរោងទង​ រង់ចាំ​កសាងសំណុំរឿង​ចាត់ការតាមនីតិវិធី​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ