ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋចាស់ជរា មានជីវភាពខ្វះខាត់១៥គ្រួសារ ក្នុងសង្កាត់ស្នោរ ទទួលអំណោយពី អនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ

3 ខែ មុន 95 តូ សុផល

 

ភ្នំពេញ៖ កាលពីរសៀលថ្ងៃ​អង្គារ​ ៧រោច​ ខែជេស្ឋ​ ឆ្នាំច​ សំរិទ្ធិស័ក​ ពុទ្ធសករាជ២៥៦២​  ត្រូវនឹងថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៨នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ហែម​ ដារិទ្ធិ ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធ៌មទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន១៥គ្រួសារ រស់នៅ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ ។

នាឱកាសនោះ លោក ហែម​ ដារិទ្ធិប្រធានកិត្តិយសអនុសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងនឹករលឹក ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកតាលោកយាយ បងប្អូនទាំងអស់ ព្រមទាំងសូមអំពាវនាវឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អប្រសើរ ដោយត្រូវរស់នៅស្អាត និងពិសារទឹកឆ្អិនជានិច្ច ជាពិសេសត្រូវចេះការពារខ្លួនពីជំងឺផ្សេងៗ ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករចំនួន៣០គីឡូក្រាម មី១កេស  និងថវិកាចំនួន៥០.០០០រៀល។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ