ព្រឹតិ្តការណ៍ថ្មីៗ

ពិធីបិទ វគ្គបំប៉នជំនាញអន្តរាគមន៍ពិសេសជំនាន់ទី២ ព្រមទាំងបើកវគ្គបំប៉នជំនាញអន្តរាគមន៍ ពិសេសជំនាន់ទី៣

5 ខែ មុន 189 តូ សុផល

ខេត្តត្បូងឃ្មុំ៖ ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំចសំរិទ្ធសក័ ព.ស ២៥៦២ ត្រួវនឹងថ្ងៃទី០៥​ ខែមិថុនា ឆ្នាំ២០១៨ វេលា ម៉ោង០៨:០០នាទីព្រឹកនៅសាលប្រជុំធំសាលាខេត្តត្បូងឃ្មុំបានប្រារពពិធីបិទ វគ្គបំប៉នជំនាញអន្តរាគមន៍ពិសេសជំនាន់ទី២ ព្រមទាំងបើកវគ្គបំប៉នជំនាញអន្តរាគមន៍ ពិសេសជំនាន់ទី៣ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការងនិងជាប្រធានសេនាធិការតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿនអគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ជាម ចាន់សោភ័ណ្ឌ អភិបាលរងខេត្តត្បូងឃ្មុំ. លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគបាលខេត្តត្បូងឃ្មុំ ព្រមទាំង លោក-លោកស្រីស្នងការរង លោកនាយ ការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំលោកមេ បញ្ជាការវរៈសេនាតូចកសរពារព្រំដែន គោក លេខ៦១៥ ,៦១៧និងអធិការនៃអធិការដ្ឋាននគរ បាលក្រុង ស្រុកទាំង០៧។

លោក នាយប៉ុស្តិ៍នគរ បាលរដ្ឋបាលកោង កាង នាយប៉ុស្តិ៍កណ្ដោលជ្រុំ នាយប៉ុស្តិ៍ស្រឡប់ នាយប៉ុស្តិ៍គោកស្រុក និងសិក្ខាកាមចំនួន ២៤០ នាក់។ មានមតិសំណេះសំណាលក្នុងពិធីខាងលេី ឯកឧត្តម ឆាយ គឹមខឿន អគ្គស្នងការរងបានកោតសរសេីរលោកឧត្តមសេនីយ៏ទោ បែន​​​ រ័ត្នស្នងការនគរបាលខេត្តដែលបានខិតខំយកចិត្តទុកដាក់ គ្រប់គ្រង ដឹកនាំ បង្ហាត់បង្រៀន ផ្គន់ផ្គង់សំភារះដេីម្បីអោយវគ្គអន្តរាគមន៏នេះទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់នៅថ្ងៃនេះ ពិសេសឯកឧត្តមក៏បានផ្តាំផ្ញេីរដល់កងកំលាំងនគរបាលទាំងអស់ត្រូវខិតខំបំរេីប្រជាពលរដ្ឋអោយបានល្អ ដេីម្បីសន្តិសុខ សុវត្ថិភាព ភូមិ-ឃុំយេីង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ