ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរគ្រឿងម្នាក់រត់គេចខ្លួនបាត់ តែម្នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

3 ខែ មុន 93 តូ សុផល

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកស្អាង ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពីថ្ងៃ អង្គារ៍ ០៧រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៦និង ៣០នាទី នៅចំណុច  នៅរោងចិញ្ចឹមមាន់ជល់ របស់ឈ្មោះ អ៊ុំ តុលា ស្ថិតក្នុងភូមិ កោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យ ៖ចំនួន០២នាក់
ទី១ ឈ្មោះ ឃាង គីណា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងម៉ាស៊ីនត្រជាក់ ទីលំនៅភូមិ កោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។ (ឃាត់ខ្លួន)

ទី២  ឈ្មោះ អ៊ុំ តុលា ហៅ យ៉ា ហៅ នី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ កោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។ (គេចខ្លួន)

វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់ធំ ។

លោកអធិការប្រាប់ថា  នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ។ ភ្លាមនោះ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរកាខ្ពស់ បានចុះដល់ចំណុចកើតហេតុ ធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះ ឃាង គីណា ចំណែកឈ្មោះអ៊ុំតុលា គេចខ្លួន បន្ទាប់មក បានធ្វើការត្រួតពិនិត្យ ឆែកឆេរ រោងចិញ្ចឹមមាន់ជល់របស់ជនសង្ស័យឈ្មោះ អ៊ុំ តុលាដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំនិងលោកមេភូមិកោះគរបានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០១កញ្ចប់ធំដែលលាក់នៅជញ្ជាំងរោងចំហៀង ខាងត្បូង រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ដើម្បីសាកសួរបន្ដ

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ឃាង គីណា បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំនេះ ជារបស់ឈ្មោះ អ៊ុំ តុលា ដែលទុកសម្រាប់ឲ្យខ្លួន(គីណា)លក់ឲ្យអ្នកទូរស័ព្ទមកទិញចំនួន២០មឺនរៀល មុនពេលសមត្ថកិច្ចឃាត់ ខ្លួននេះពិតប្រាកដមែន។
ឈ្មោះ ឃាង គីណា បានសារភាពទៀតថា នៅវេលាម៉ោង១០ព្រឹក(០៥/០៦/២០១៨) ឈ្មោះ អ៊ុំ តុលា បានអោយគ្រឿងញៀន(ម៉ាទឹកកក)មកខ្លួន ដើម្បីយកទៅលក់អោយគេមិនស្គាល់ឈ្មោះ ក្នុង០១កញ្ចប់តូចតម្លៃ ៥០,០០០៛ ហើយរយះពេលប្រហែល០២ខែកន្លងមកឈ្មោះឃាង គីណាធ្លាប់បានលក់គ្រឿងញៀនប្រភេទម៉ាទឹកកកឲ្យគេមិនស្គាល់ឈ្មោះចំនួន០៥កញ្ចប់មានតម្លៃពី៤ម៉ឺនទៅ៥ម៉ឺនរៀលនិងធ្លាប់ប្រើប្រាស់គ្រឿងញៀនម៉ាទឹកកករយៈពេល២ឆ្នាំរហូតមកដល់សព្វថៃ្ងនេះ។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ