ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំត្រួតពិនិត្យនិងពង្រឹងការងារអន្តោប្រវេសន៍ ក្រោមអធិបតីភាពលោកឧត្តមសេនីយទោ ម៉ៅ ច័ន្ទមធុរិទ្ធ

3 ខែ មុន 56 តូ សុផល

ក្រុងកំពត ៖ ថ្ងៃអង្គារ ០៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៨:៣០ នាទី នៅស្នងការដ្ឋាននគរបាលខេត្ត បានបើកកិច្ចប្រជុំត្រួតពិនិត្យនិងពង្រឹងការងារអន្តោប្រវេសន៍ ក្រោមអធិបតីភាពលោកឧត្តមសេនីយទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ។

ក្នុងពិធីនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់លោកស្នងការរងទទួលផែនអន្តោប្រវេសន៍ លោកស្នងការទទួលផែនសេនាធិការ លោកនាយ-នាយរងការិយាល័យអន្តោប្រវេសន៍-ការិយាល័យអនុវត្តនីតិវិធី លោកនាយ-នាយរងផ្នែកអន្តោប្រវេសន៍ លោកអធិការ រងទទួលការងារអន្តោប្រវេសន៍ទាំង ៨ក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៣៧ រូប ស្រីចំនួន ០៤ រូប ។

ចុងបញ្ចប់នៃកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានផ្តល់ជូនកុំព្យូទ័រចំនួន ០៨ គ្រឿង របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដល់ការិយាល័យអន្តោប្រវេសន៍ និងនៅតាមអធិការដ្ឋាននគរបាលស្រុកទាំង ០៧ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ