ព្រឹតិ្តការណ៍ថ្មីៗ

ដើម្បីអនាម័យនិងបរិស្ថាន អជ្ញាធរខណ្ឌដូនពេញ ផ្តល់ធុងសំរាមដល់សាលារៀនចំនួន១៥ក្នុងមូលដ្ឋាន

2 សប្តាហ៍ មុន 106 តូ សុផល

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញជាអធិបតីក្នុងពិធី ចែកធុងសំរាម ដល់សាលាចំនួន១៥ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដើម្បីអនាម័យល្អ បរិដ្ថានល្អ ក្នុងសាលា និងការលើកំពស់សុខមាលភាពសិស្សានុស្សិសផងដែរ។

នើតាមមន្ត្រីរដ្ឋបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ធុងសំរាមដែលលោក អភិបាលខណ្ឌ ដូនពេញ យកចែកជូនតាមសាលានាពេលនេះ គឺបានមកពីជំនួយរបស់ សហគមន៍អឺរ៉ុប (EU),UNDP ( កម្មវិធី អភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ),និងប្រទេស ស្វីស (Sweden )ដោយបានសហការជាមួយក្រសួងបរិស្ថាន និងគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត និងសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ។

មន្ត្រីដដែលបានបញ្ជាក់ទៀតថា ក្នុងនោះរដ្ឋបាលខណ្ឌដូនពេញ បានបែងចែកធុងសំរាមបន្តទៅសាលាចំនួន១៥រួមមាន៖
១-វិទ្យាល័យព្រះស៊ីសុវត្ថិចំនួន១២ធុង
២-វិទ្យាល័យ វត្តកោះចំនួន០៨ធុង
៣-វិទ្យាល័យអនុវត្តន៍ ចំនួន៨ធុង
៤-វិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ ចំនួន១០ធុង
៥-អនុវិទ្យាល័យ ចតុមុខ ចំនួន៨ធុង
៦-សាលាបឋមសិក្សារ ព្រះនរោត្តម ចំនួន៨ធុង
៧-សាលាបឋមសិក្សារកូលាបទី១ ចំនួន១២ធុង
៨-សាលាបឋមសិក្សារ ចតុមុខ ចំនួន៨ធុង
៩-សាលាបឋមសិក្សារ វត្តបទុម ចំនួន៤ធុង
១០-សាលាបឋមសិក្សារ ភ្នំដូនពេញ ចំនួន៦ធុង
១១-សាលាបឋមសិក្សារ វត្តកោះ ចំនួន៤ធុង
១២-សាលាបឋមសិក្សារ ហាំងង៉ោស្រះចក ចំនួន៤ធុង
១៣-សាលាបឋមសិក្សារ អនុវត្តន៍ ចំនួន៤ធុង
១៤-សាលាមត្តេយ្យ ៨មីនា ចំនួន២ធុង
១៥-សាលាមត្តេយ្យ វត្តកោះ ចំនួន២ធុង
សរុបចំនួន១០០ធុងសំរាម ។

ជាមួយគ្នានេះលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបសលខណ្ឌដូនពេញ បានមានប្រសាសន៍ផ្តាំផ្ញើរដល់ប្អូនៗសិស្សានុស្សិស កហរៅពីការសិក្សារយើងត្រូវចេះ ធ្វើអនាម័យ និងបិរិស្ថាន ក្នុងថ្នាក់រៀននិងតាមទីធ្លាសាលាឱ្យបានល្អ កុំចោលសំរាម ពាស់វាលពាស់កាល ដោយប្អូនៗត្រូវយកសរាមទុកដាក់ក្នុងធុងសំរាមឱ្យបានល្អ ។

លោកអភិបាលខណ្ឌ បានបញ្ជាក់ប្រាប់ដល់ប្អូនៗសិស្សានុស្សិសផងដែរថា អានាម័យល្អ បរិស្ថានល្អ សុខភាព ប្អូនៗក៍ល្អ មិនប៉ះពាល់ដល់ការសិក្សាររបស់ប្អូនៗឡើយ បើសាលារៀន ថ្នាក់ បរិស្ថានមិនល្អ មានក្លិនស្អុយ សំរាមពាស់វាល ពាស់កាល វាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ប្អូនៗក្នុងពេលសិក្សារ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ