ព្រឹតិ្តការណ៍ថ្មីៗ

បែកធ្លាយរឿង ប្រជាការពាររបស់ អធិការក្រុងបាត់ដំបង ដើរកៀបស៊ីពលរដ្ឋពេលយប់

4 ខែ មុន 7974 តូ សុផល

បាត់ដំបង៖ លោក ថាច់ ចំរ៉ុង ប្រជាការពារនៅសង្កាត់ស្លាកែត ដែលមាន លោក វ៉ា សុីថារ៉ុត ជាមេប៉ុស្តិ៍ ក្រោមឱវាទរបស់លោកប៉ាង ហៀង អធិការក្រុងបាត់ដំបង មានឈ្មោះល្បីទៀតហើយគឺដើរជំរិតយកលុយពីអ្នកធ្វើដំណើរតាមផ្លូវនៅចំណុចស្រែ១រយ រៀងរាល់យប់។

បើយើងនិយាយអំពីស្នាដៃរបស់លោកប៉ាង ហៀង អធិការក្រុងបាត់ដំបងគឺពិតជាមានភាពទន់ខ្សោយបំផុតក្នុងការគ្រប់គ្រងកូនចៅរួមទាំងលោក វ៉ា សុីថារ៉ុត ជាមេប៉ុស្តិ៍នគរបាលសង្កាត់ស្លាកែតបណ្តែតបណ្តោយអោយ ថាច់ ចំរ៉ុង ប្រជាការពារធ្វើអ្វីៗទៅតាមទំនើងចិត្ត។

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណះពួកគាត់ជិះម៉ូតូកំសាន្តពេលយប់ដោយសារមានប្រជាការពារភូមិជើងខ្លាំងម្នាក់ឈ្មោះ ថាច់ ចំរ៉ុង ហៅជ្រៃ១ ស្ទាក់ប្រដេញពលរដ្ឋនៅចំណុចខាងលើមានរបស់អ្វីយករបស់ហ្នឹងដាក់ហោប៉ៅសុីចាយ ធ្វើរំភើយ ចំណែកលោកមេប៉ុស្តិ៍ស្ងាត់មាត់ដូចគេច៉ុក។

នៅយប់ថ្ងៃទី៣១​ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះលោកថាច់ ចំរ៉ុង ប្រើសិទ្ធិជាប្រជាការភូមិជិះម៉ូតូប្រដេញពលរដ្ឋ៣នាក់ចេញដំណើរពីញុំាបង្អែមខាងមុខមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងតាមរង្វង់មូលរូបសំណាកសេះ ស ឆ្ពោះទៅផ្ទះវិញស្រាប់លោកប្រជាការពារជិះម៉ូតូដេញតាមជនរងគ្រោះចំនួន៣នាក់រហូតដល់ផ្ទះស្ថិតក្នុងសង្កាត់ស្លាកែត។

នៅក្នុងចំណោមជនរងគ្រោះទាំង៣នាក់មានម្នាក់ឈ្មោះ ខាង សុថេន ភេទប្រុស អាយុ១៩ឆ្នាំ ជិះម៉ូតូឃ្លិក សេរីឆ្នាំ២០១៨ ពណ៌ស ដោយមានគ្រឿងអលង្ការរក្សាទុកក្នុងក្រោមពួកម៉ូតូព្រោះប្អូនប្រុសមានមុខរបរជាងដាំត្បូងត្រូវលោកប្រជាការពារយកម៉ូតូទៅទុកនៅប៉ុស្តិ៍ហើយប្រាប់ជនរងគ្រោះថាបើចង់យកម៉ូតូវិញទៅដោះស្រាយនៅស្នងការខេត្តបាត់ដំបង។

តើលោកប៉ាង ហៀង អធិការក្រុងបាត់ដំបងយល់ឃើញយ៉ាងណាដែរចំពោះបញ្ហានេះ?

ដោយឡែកបុគ្គល ឈ្មោះ ថាច់ ចំរ៉ុង ធ្លាប់សុីដាច់ទូរស័ព្ទក្រុមក្មេងៗដើរលេងតាមសួនសម្តេច ស ខេង ល្បីម្តងហើយរត់គេចខ្លួនបាត់ប៉ុន្តែក្នុងរយះពេល១ឆ្នាំនេះលោកប៉ាង ហៀង អធិការក្រុងបានអនុញ្ញា្តតអោយបុគ្គលនេះធ្វើជាប្រជាការពារវិញនិងប្រព្រឹត្តទង្វើដដែលរហូតទាល់ តែពលរដ្ឋទ្រាំមិនបានក៍ទម្លាយរឿងនេះចេញផ្អើលពេញសង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ