ព្រឹតិ្តការណ៍ថ្មីៗ

កម្មករសំណង់ធ្លាក់ពីជាន់ទី៤ស្លាប់ ដឹកសពចេញ លាក់បាំងសមត្ថកិច្ច!

6 ខែ មុន 230 តូ សុផល

ភ្នំពេញ ៖ កម្មករសំណង់ម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ទោះជាក្រុមសង្រ្គោះ ចុះទៅដល់ពិនិត្យជាក់ស្តែង បញ្ជាក់ប្រាប់ហើយពិតជាស្លាប់ តែត្រូវបានម្ចាស់សំណង់បញ្ជាឲ្យមេការដឹកសាកសពយកទៅសង្រ្គោះ ជាលេសមួយយកសាកសពចេញឲ្យផុតពីការដ្ឋាន លាក់បាំងពីសមត្ថកិច្ច ដោយពុំបានរាយការណ៍ឡើយ រហូតដឹកសពដល់មន្ទីរពេទ្យ ទើបប្រាប់សមត្ថកិច្ចជាក្រោយ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅការដ្ឋានសំណង់ផ្ទះល្វែង តាមផ្លូវ៣០ម៉ែត្រ ក្បែរផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

តាមសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា ករណីកើតឡើងភ្លាមៗ ម្ចាស់ការដ្ឋាន ឬ មេការសំណង់ពុំបានរាយការណ៍ជុំវិញហេតុការណ៍នេះឡើយ ទាល់តែសាក សព ដឹកទៅដល់មន្ទីរពេទ្យទើបរាយការណ៍ជាក្រោយ ហើយសមត្ថកិច្ចចុះទៅសាកសួរដល់កន្លែងកើតហេតុ ។

តាមប្រភពពត៌មាននៅកន្លែងកើតហេតុ គ្រាដែលសមត្ថកិច្ចចុះទៅ សាកសព គ្រាន់តែស្គាល់ឈ្មោះ ចិត្ត ភេទប្រុស អាយុ២១ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានខាងលើ មានស្រុកកំណើតភូមិ ប៉ាក់ព្រី ឃុំ បឹងដោល ស្រុកព្រះស្តេច ខេត្តពករៃវែង ។

ទោះជាយ៉ាងណាក្តីប្រជាពលរដ្ឋរឹះគន់ថា ក្រោយពីជនរងគ្រោះ ថ្នាក់ពីលើរន្ទា ជាន់ទី៤ មកចំគំនរឈើ ហើយស្លាប់ភ្លាមៗនៅកន្លែង ដោយមិនអស់ចិត្ត ពលរដ្ឋជួយហៅរថយន្តសង្រ្គោះ១១៩ មកពិនិត្យជាក់ស្តែង ជនរងគ្រោះស្លាប់បាត់ទៅហើយ តែត្រូវបានម្ចាស់សំណង់ បញ្ជាឲ្យមេការ លួចដឹកតាមម៉ូតូកង់បី ទៅគ្លីនិកឯករាជ្យ ហើយទោះជាគេបញ្ជាក់ប្រាប់ថា ជនរងគ្រោះស្លាប់ហើយក្តី នៅតែព្យាយាមដឹកសាកសព បន្តទៅមន្ទីរពេទ្យរុស្សី ដើម្បីទុកសាកសពទីនោះ ហើយរាយការណ៍ជាក្រោយ ទាំងនេះជាវិធីសាស្រ្តមួយ លាក់បាំងពត៌មានសិន ដើម្បីយកសាកសពចេញឲ្យផុតពីសំណង់ផ្ទះល្វែងខាងលើ ។

នៅកន្លែងកើតហេតុ ក្រុមកម្មករហាក់បីដូចជាមានអ្នកបង្គាប់ឲ្យនិយាយ ខណៈដែលសមត្ថ កិច្ចសាកសួរ ឆ្លើយទាំងចុងមាត់ក ពុំមានសាក្សីណាមួយបំភ្លឺ រឿងហេតុឲ្យបានច្បាស់ឡើយ រួចសមត្ថកិច្ចបន្តទៅពិនិត្យសាកសព ជាក់ស្តែង នៅមន្ទីរពេទ្យរុស្សី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!