ព្រឹតិ្តការណ៍ថ្មីៗ

តារាសម្តែងជើងចាស់​ សរ​ កេសរ៉ា​ ជួយការងារសង្គម​ ដោយមិនរុញរាឡើយ

2 សប្តាហ៍ មុន 323 តូ សុផល

ភ្នំពេញ៖​ តារាសម្តែងជើងចាស់​ អ្នកស្រី​ សរ​ កេសរ៉ា​ មួយរយៈពេលចុងក្រោយនេះ​ សង្កេតឃើញថា​ អ្នកស្រីមមាញឹកក្នុងការចូលរួមធ្វើការងារ​សប្បុរសធម៌​ មិនថានៅរាជធានីភ្នំពេញឬតាមបណ្តាលខេត្តទេ​ គឺអ្នកស្រីតែងមានវត្តមានជានិច្ច។

ជាក់ស្តែងថ្មីៗនេះ​ អ្នកស្រី​ សរ​ កេសរ៉ា​ ដែលជាម្ចាស់ផលិតកម្ម​ សរ​ កេសរ៉ា​ ភាពយន្ត​ បានចុះធ្វើការងារ​សប្បុរសធម៌​ នៅតាមមណ្ឌលកុមារកំព្រានានា​ នៅទីតាំងជាច្រើនទាំងរាជធានីភ្នំពេញ​ និងខេត្តនានា​ ជាមួយ​ ក្រុមការងារ​ Miss Cambodia ឆ្នាំ​ ២០១៧​ រយៈពេលជិតមួយខែ។

តារាសម្តែងដែលមានសម្រស់នៅតែស្អាត​ អ្នកស្រី​ សរ​ កេសរ៉ា​ បានប្រាប់​ឲ្យដឹងថា​ អ្នកស្រីមិនដែលរុញរា​ ក្នុងការចូលរួមជួយសង្គមនោះទេ។​ ហើយកន្លងមកអ្នកស្រីធ្លាប់​ បានចូលរួមការងារជួយសង្គមច្រើន​ ព្រោះថាអ្នកស្រីចង់រួមចំណែកធ្វើការងារនេះ​ ហើយបន្តទៅមុខ​បើមានសកម្មភាព​ ទាក់ទងការងារសង្គម​ អ្នកស្រីនឹងចូលរួមបន្តទៀត៕ ដោយ៖ Huon Pich Rathanak

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ