ព្រឹតិ្តការណ៍ថ្មីៗ

ផ្សឹកព្រះគ្រូចៅអធិការវត្ត និងអនុគណៈក្រុង ក្រិល វណ្ណា ហើយចាប់ខ្លួនពីបទរំលោភ និងគម្រាម

4 ខែ មុន 663 តូ សុផល

បន្ទាយមានជ័យ៖ ព្រះគ្រូចៅអធិការវត្ត និងអនុគណៈក្រុង ក្រិល វណ្ណា ហៅ អៀម វណ្ណា បានផ្សឹកបោកស្បង់ជីវ និងចាប់ខ្លួនពីបទរំលោភ និងគម្រាមនៅរសៀលម៉ោង១ និង១០នាទីថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០១៨ នៅវត្តសុម៉ាធិផលស្ថិតភូមិបីសង្កាតព្រះពន្លាក្រុងសិរីសោភ័ណ។

 ក្រោយមានរឿងវ៉ាចៅអិការវត្តភ្នំបាក់និងជាអនុគណក្រុងសិរីសោភ័ណឈ្មោះ ក្រិល វណ្ណា ហៅអៀម វណ្ណា ជាព្រៈសង្សដែលត្រូវបានបណ្តាញសង្គមហ្វេសឺបុកបញ្ហារូបភាពមានប្រឡែងស្រីនៅជាមួយស្រីក្មេងនិងលិតនិងបៀមពោតស្ងរធ្វើមេខ្លាឃ្លូកដែលប៉ះពាល់ដល់សាសនាដែលជាសាសនារដ្ឋដែលត្រូវរិៈគន់ពីសំណាក់មហាជន។

 ក្រោយពេលមានរិៈពីមហាជនក្រសួងធម្មការនិងសាសនាបានអោយមន្ត្រីសង្ឃមានលោក យិន យឿន ប្រធានមន្ទីធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ ព្រៈសមណញាណ ណាប់ ម៉ឺន បាលាត់គណខេត្ត ព្រៈគ្រូសោភ័ណវិមល ប៉ាត សុគន្ធ អនុគណក្រុងសិរីសោភ័ណនិងមន្ត្រីសង្ឃជាច្រើនរូបបានកោះហៅចៅអធិការវត្តភ្នំបាក់និងអនុគណក្រុងសិរីសោភ័ណឈ្មោះ ក្រិល វណ្ណាហៅអៀម វណ្ណា មានអាយុ៣៨ឆ្នាំ និងភាគីពាក់ព័ន្ធស្ត្រីឈ្មោះ កាយ វីតា អាយុ១៩ឆ្នាំរស់នៅភូមិក្បាលកោះសង្កាត់.ក្រុងប៉ោយប៉ែតនិងមានឱពុកម្តាយបានចូលរួមនិងប្រជាពលរដ្ឋដែលគាំទ្រចៅអធិការវត្ត។

ស្ត្រីឈ្មោះ កាយ វីតា បានប្រាប់រឿងរ៉ាវថា៖មូលហេតុដែលស្គាល់ព្រៈសង្ឃឈ្មោះក្រិល វណ្ណា រយៈពេលជាង១ឆ្នាំមកហើយដោយម្តាយនិងខ្លួនមានជំងឺត្រូវអំពើរអំពន់គេហើយអោយមើលជាឱពុកម្តាយស្រលាញ់រាប់ស្និតស្នាលគ្នាទាំងសន្យាថាក្រោយពេលកសាងព្រៈវិហ៊ារវត្តរួចរាល់និងសឹកចូលដណ្តឹងយកជាអនាគត់។ក្រោយថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៨កន្លងទៅព្រៈសង្ឃឈ្មោះ ក្រិល វណ្ណា បានមកលេងផ្ទៈហើយសុំសឹង២យប់នៅនិងផ្ទៈទាំងមានអង្គរក្សអ្នកបើកបររថយន្ត២នាក់ដេញអោយទៅដេកខាងក្រៅសង្ឃរូបនោះដេកក្នុងបន្ទប់ក្នុងផ្ទៈរបស់នាងបន្ទប់មួយផ្សេងនាងបានយកភេជ្ជៈទៅប្រកេនស្រាប់តែចាប់នាងរំលោភរហូតបានសម្រេចហើយទាំងលួចចេញពីផ្ទៈរបស់នាងមិនបានប្រាប់នាងនិងឱពុកម្តាយនាងទៀត។

 នាងបានបញ្ជាក់ថា៖ក្រោយពេលរំលោភនាងហើយលួចចេញពីផ្ទៈមិនប្រាប់ទើបទូស័ព្ទមិនលើកទើបដើររកប្រទៈឃើញជួបនៅក្រុងសិរីសោភ័ណជួបហើយមិនបាននិយាយគ្នាប៉ុន្មាផងបើកឡានគេចតាមផ្លូវលេខ៣ទៅបាត់ពេលទូរស័ព្ទចូលទទួលគំរាមទាំងថតសំលេងបានទៀតថាបើចង់រករឿងប្រយ័ត្ននៅស្រុកមិនបានទើបខឹងបង្ហោះរូបភាពក្នុងអាខនហ្វេសឺបុករាល់រូបភាពប៉ះពាល់កេតិយសព្រៈសង្ឃហើយបានប្តឹងចោទប្រកាន់ពីបទរំលោភនាងក្នុងបន្ទប់ផ្ទៈរបស់នាងបានសម្រេចនិងគម្រាមហើយសុំអោយច្បាប់ចាត់ការដោយបោកច្បង់ជីវនិងចាត់ការតាមច្បាប់។

ចៅអធិការភ្នំបាក់និងអនុគណក្រុងសិរីសោភ័ណព្រៈនាម ក្រិន វណ្ណាហៅអៀម វណ្ណា បានមានសង្ឃដិការថា៖ការពិតគ្រួសាររបស់នាងបានរាប់អានក្រោយពេលមើលជម្ងឺជារាប់អានស្និតស្នាលដោយសន្យាកសាងព្រៈវិហ៊ាហើយសឹកចូលដណ្តឹងតាមប្រពៃណី បដិសេដ្ឋមិនបានរំលោភដូចនាងចោទប្រកាន់ដែរបានត្រឹមតែប្រឡែងលេងដូចរូបភាពបៀមនិងជញ្ជក់ពោតស្ងរនាងបង្គាប់និងបង្ខំអោយធ្វើហើយថតទុកទៀត។ដោយមិនបានចេញចូលផ្ទៈនាងមួយរយៈស្រាប់២ទៅ៣ថ្ងៃនេះស្រាប់តែឃើញអាខនរបស់នាងបង្ហោះរូបភាពដែលប៉ះពាល់កិតិយសព្រៈសង្ឃត្រូវបានរិៈគន់តាមបណ្តាញសង្គមហ្វេសឺបុក។

លោក យិម យឿន ប្រធានមន្ទីធម្មការនិងសាសនាខេត្តបានបញ្ជាក់ថា៖ក្រោយពេលឃើញបណ្តាញសង្គមហ្វេសឺបុកបង្ហោះរូបភាពព្រៈសង្ឃព្រៈនាម ក្រិល វណ្ណា ហៅអៀម វណ្ណា ចៅអធិការវត្តភ្នំបាក់និងជាអនុគណក្រុងសិរីសោភ័ណដែលមានរូបភាពប៉ះពាល់ដល់វិស័យព្រៈពុទ្ធសាសនានិងមានការរិៈគន់ពីមហាជនយ៉ាងខ្លាំង។ក្រសួងធម្មការនិងសាសនាបានអោយមន្ត្រីសង្ឃខេត្តបន្ទាយមានជ័យបង្កើតគណៈកម្មការកោះហៅព្រៈសង្ឃព្រៈនាម ក្រិល វណ្ណា ហៅអៀម វណ្ណា និងស្ត្រីឈ្មោះ កាយ វីតា ដែលពាក់ព័ន្ធចូលខ្លួនមកបំភ្លឺទាំងសងខាងដោយឃើញថាភាពគីព្រៈសង្ឃព្រៈនាម ក្រិល ត្រូវបានស្ត្រីឈ្មោះ កាយ វីតា ចោទប្រកាន់ពីបទរំលោភនិងគម្រាមទើបមន្ត្រីសង្ឃបានសម្រេចរួចហើយដោយប៉ៈពាល់វិស័យព្រៈពុទ្ធសាសនាត្រូវផ្សឹកហើយអនុវត្តតាមច្បាប់។

 ព្រះសមណញាណ ណាប់ ម៉ឺន បាលាត់គណខេត្តបន្ទាយមានជ័យបានមានពុដិការថា៖ក្រោយពេលសាកសួរទាំងពីរភាគីរៀបរាប់ហេតុផលនិងយកត្រូវនិងទំលាក់កំហុសដាក់គ្នាគឺក្នុងនាមមន្ត្រីសង្ឃបានអោយទាំងពីរភាគីមានព្រៈសង្ឃព្រៈនាម ក្រិល វណ្ណា ត្រូវបានស្ត្រីឈ្មោះ កាយ វីតាព្រៈសង្ឃបានធ្វើទឹកមន្តដែលជាទឹកសំបុតផឹកម្នាក់កន្លះកែវបើកអ្នកណាខុសគឺទទួលយកចុះរាល់អំពើរធ្វើខុស។

 ក្រោយគណៈកម្មការមន្ត្រីសង្ឃប្រជុំចាប់ពីម៉ោង៨,៣០នាទីរហូតដល់ម៉ោង១,២០នាទីថ្ងៃទី០៥ខែមិថុនាឆ្នាំ២០១៨ត្រូវបានគណៈកម្មការសម្រេចដោយដោយអោយព្រៈសង្ឃព្រៈនាម ក្រិល វណ្ណា ហៅអៀម វណ្ណា បោកច្បង់ជីវចេញសឹកជាប្រជាពលរដ្ឋហើយត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យនាំខ្លួនចេញពីព្រៈវិហ៊ារចូលឡានបើកចេញដោយមានប្រជាពល រដ្ឋដែលគាំទ្រព្រៈសង្ឃចៅអធិការវត្តដែលដេញតាមរថយន្តទាមទាមិនអោយយកទៅស្នងការនគរបាលខេត្ត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ