ព្រឹតិ្តការណ៍ថ្មីៗ

ពលករខ្មែរវាយគ្នា ស្លាប់ម្នាក់នៅខេត្ត ឈុនបុរី ប្រទេសថៃ

3 ខែ មុន 507 តូ សុផល

ថៃ ៖ ជនរងគ្រោះម្នាក់  ដែលជាកម្មករខ្មែរ  ធ្វើការនៅក្នុងខេត្តឈុនបុរី  ប្រទេសថៃ

បានស្លាប់ភ្លាមៗក្រោយពីបានបញ្ជូនទៅកាន់មន្ទីរពេទ្យ  ខណៈដែលជនរងគ្រោះរូបនេះ កំពុងអង្គុយធ្វើការសុខៗ  ស្រាប់តែមានជនជាតិខ្មែរដូចគ្នា  បានលបវាយនឹងដំបងឈើជ្រុង ចំក្បាលពីក្រោយ  ព្រមទាំងបានវាយបន្ថែមទើបរត់គេចខ្លួន ។

ហេតុការណ៍ដែលយើងទទួលបានពីសារព័ត៌មានថៃនេះ  គឺបានកើតឡើងកាលពីថ្ងៃទី៤ ខែមិថុនា  ឆ្នាំ២០១៨  វេលាម៉ោង ១២ ថ្ងៃត្រង់  នៅត្រង់ចំណុចទីតាំងកន្លែងបាញ់ថ្នាំរថយន្ត មួយកន្លែង ស្ថិតក្នុងភូមិ១  ឃុំណងរី  ស្រុកមឿង  ខេត្តឈុនបុរី  ប្រទេសថៃ ដោយជនរងគ្រោះមានឈ្មោះ វ៉ា គឹមសេង  ភេទប្រុស  អាយុ៣៧ឆ្នាំ  ប៉ុន្តែគេមិនទាន់ដឹងថា ជនរងគ្រោះរស់នៅក្នុងខេត្តណា  នៃប្រទេសកម្ពុជា នោះឡើយ ។

បើតាមការអះអាងពីសាក្សីឈ្មោះ ស៊ុំ សក្តិ  ភេទប្រុស  អាយុ៤៧ឆ្នាំ  ជាជនជាតិថៃ ធ្វើការនៅកន្លែងជាមួយគ្នា  បាននិយាយថា  នៅមុនពេលកើតហេតុ  គឺជនរងគ្រោះ កំពុងអង្គុយធ្វើការជាធម្មតា  ឯខ្លួនក៏នៅធ្វើការមិនឆ្ងាយពីគ្នាប៉ុន្មានដែរ ។
ភ្លាមនោះក៏ស្រាប់តែឮដូចជាសម្លេងគេវ៉ៃមនុស្ស  លុះពេលក្រលេកមើលទៅម្តងទៀត  គឺឃើញ ជនរងគ្រោះដួលដេកទៅលើធរណី  ពោរពេញដោយឈាមទៅហើយ  ដោយនៅពីក្រោយខ្នង ឃើញឈ្មោះ ផេក លៀប  ភេទប្រុស  អាយុ២៧ឆ្នាំ  ត្រូវជាក្មួយ  កំពុងឈរកាន់ដំបងឈើជ្រុងវាយបន្ថែមទៀត  ទើបខ្លួនបានលោតទៅស្រែឃាត់  ហើយជនសង្ស័យក៏បានរត់គេចខ្លួនបាត់តែម្តង ។

ដោយឡែកអ្នកស្រី ថុនឌី សកល  អាយុ៣៧ឆ្នាំ  ជាថៅកែនៅកន្លែងកើតហេតុនេះ បានលើកឡើង និងសរសើរថា  ជនសង្ស័យខាងលើ  គេគឺជាមនុស្សរាបសារណាស់ ដោយមិនដែលចេះកោងកាចដាក់អ្នកណាម្នាក់ឡើយ  ដោយគ្រាន់តែកន្លងមក  គេធ្លាប់មានរោគសសៃប្រសាទ  ហើយសង្ស័យថា  អាចខានលេបថ្នាំយូរពេកទើបរោគសញ្ញានេះរើឡើងវិញ ។
នៅក្នុងពេលនោះ  ក្រុមតម្រួតបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្តឈុនបុរី ព្រមទាំងបានជួយធ្វើចលនាបេះដូងផង  ប៉ុន្តែជនរងគ្រោះបានស្លាប់ដោយមិនទាន់បានទៅដល់មន្ទីរពេទ្យផង ។ ឯជនសង្ស័យត្រូវបានសមត្ថកិច្ចថៃ  តាមប្រមាញ់នឹងចាប់ខ្លួនបាននៅ ក្នុងស្រុកមឿង  ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

 

ចាប់ខ្លួនបាននៅ ក្នុងស្រុកមឿង  ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់