ព្រឹតិ្តការណ៍ថ្មីៗ

ផ្គើនបទបញ្ជា សម្តេចក្រឡាហោម ស ខេង! ព្រុំ សំខាន់ និង យិន សាន មិនបង្ក្រាបល្បែងស៊ីសង (ហ្គេមបាញ់ត្រី និង ហ្គេមអនឡាញ) !

2 សប្តាហ៍ មុន 1173 តូ សុផល

ភ្នំពេញ៖ បទបញ្ជា​របស់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សាប​ជាងទឹកទន្លេខ​ណះ​អភិបាលខណ្ឌ និង អធិការខណ្ឌចំការមន ​មិន​អនុវត្តតាម ករណីមិនបង្ក្រាប​ល្បែង​ស៊ីងសងគ្រប់ប្រភេទ​ក្នុងភូមិ​សាស្ត្ររបស់ខ្លួន។

 

‎ប្រភពច្បាស់ការបានប្របាប់អោយដឹងថា ​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ហ្គេម​បាញ់​ត្រី២ កន្លែង ​ក្នុង​ខណ្ឌចំការមន កំពុងបើក​លេង​យ៉ាង​រលូន អាជ្ញា​ធរមាន​សមត្ថកិច្ច​ខណ្ឌចំការ មន កំពុងតែ​បិត​ភ្នែកធ្វើជាដេកលក់​រក្សាទុក​មិន​បង្ក្រាប ដែល​ទីតាំង​នោះ ដូចជា៖

 ទីតាំងទី១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ១០៥មាត់​លូទឹកស្អុយ​ក្នុង​សង្កាត់​ទួល​ទំពូង១ មាន​យីហោ កាហ្វេ 777 ។

 ទីតាំង២ ស្ថិនៅតាម​បណ្ដោយ​ផ្លូវ១០៣ ​សង្កាត់​ផ្សារ​ដើមថ្កូវ ។

ទីតាំងទី៣ នទីតាំង ក្បែរង្វង់មូលផ្សារដើមស្កូវ ផ្លូវ488 ក្រុមទី24 ភូមិ3 ផ្ទះ42Eo។

 ទីតាំងទី៤ លើផ្សារទំនើបបឹងត្របែកផ្លាហ្សា  និង មានទីតាំងផ្សេងទៀត ជាពិសេស ហ្គេម អនឡាញបង្កប់ល្បែងភ្នាល់ ចាក់បាល់ ឆ្នោតយួន នៅតាមបណ្តាទីតាំងប្តូរ/វេលុយ wing, True Money, E-Money, Asia វេលុយ គ្រប់ បណ្តាសង្កាត់ ក្នុងខណ្ឌចំការមន បាននិងកំពុងបើកលេងយ៉ាងរលូន ទាំងឈប់ទាំងថ្ងៃ ផ្គើននិងបទបញ្ជា សាលារាជធានីភ្នំពេញ ផ្ទុយនឹងគោលនយោបាយភូមិ-សង្កាត់ទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល។

ហើយអ្វីដែលមហាជនហួសចិត្តបំផុតនោះ ហ្គេមបាញ់ត្រី ហ្គេមអនឡាញ និងកន្ទុយលេខ (ឆ្នោតយួន ជាច្រើនកន្លែង ក្នុងខណ្ឌចំការមន នៅតែបន្តបើកលេង យ៉ាងគគ្រឹកគគ្រេង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រឹងរក្សាទុកជាឆ្នាំងបាយ ឬយកទៅជួយបក្ស?

មជ្ឈដ្ឋានទូទៅបានរិះគង់ចំៗទៅលើលោក ព្រុំ សំខាន់ អភិបាល អភិបាលរងទទួលបន្ទុក លោកចៅសង្កាត់ និង លោកវរៈសេនីយ៍ យិន សាន លោកអធិការខណ្ឌចំការមន ថាកំពុងផ្គើន និងបញ្ជារបស់ សម្តេចក្រឡាហោម ស ខេង ពេញទំហឹងហើយ។

គួរររំលឹកដែរថា ឯកឧត្តម ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ តែងតែងក្រើនរំលឹកដល់អភិបាលខណ្ឌទាំង១២ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់  ត្រូវលប់បំបាត់ទីតាំងទាំងឡាយណាដែលល្មើសច្បាប់ ក្រោមរូបភាពបើកអ៊ីនធឺណេត​២៤ម៉ោង ព្រោះ ល្បែងស៊ីសងគ្រប់ប្រភេទ ជាដើមចមនៃបទល្មើស លួច ឆក់ ប្លន់​ បង្កអសន្តិសុខដល់សង្គម ជាពិសេសផ្ទុយគោលនយោ បាយភូមិ-សង្កាត់ មានសុវត្ថិភាពទាំង៩ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលថែមទៀតផង៕

សម្តេចក្រឡាហោម ស ខេង បានចេញសេចក្តីណែនាំអោយមន្ត្រី កងកំលាំងមានសមត្ថកិច្ចទាំងអស់ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យរបស់រាជដ្ឋាភិបាល។

សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួច បើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា៖ ល្បែងជ្រក ក្រោម ស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ភ្នាល់អនឡាញ ល្បែង អ៊ិនធឺណេត ២៤ម៉ោង ឆ្នោតកន្ទុយ លេខ ល្បែងជល់មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រក ក្រោមល្បែង ក្មេង លេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។

ប្រជាពលរដ្ឋសំណូមពរទៅដល់ លោក ព្រុំ សំខាន់ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន និង លោក យិន សាន ដែលជាអធិការខណ្ឌចំការមន និង មេប៉េអឹមខណ្ឌ មេត្តាមានវិធានខ្លះ ចំពោះបនល្បែងស៊ីសង ដែលកំពុងរីក សាយភាយពេញបន្ទុកក្នុងមូលដ្ឋានរបស់ខ្លួនផង។

TNN មិនទាន់ទទួលបានការបំភ្លឺ ពីអាជ្ញាធរខណ្ឌចំការមន នោះនៅឡើយទេ អង្គភាពយើងខ្ញុំ ស្វាគមន៍រាល់ការបកស្រាយបំភ្លឺពីសមីភាគីពាក់ព័ន្ធទាំងអស់។ ទំនាក់ទំនងទូរស័ព្ទលេខ 0974444174

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ