ព្រឹតិ្តការណ៍ថ្មីៗ

ស្ងាត់ៗ​ ឧកញ៉ាចិត្តធម៌​ ឡេង ណាវ៉ាត់ត្រា ហៅកម្មករសំណង់ក្នុងបុរី​ ចែករង្វាន់ជាង១ម៉ឺនដុល្លារ

5 ខែ មុន 319 តូ សុផល

ភ្នំពេញ៖​ ជារឿងមួយដែលគួឲ្យភ្ញាក់ផ្អើលខ្លាំងណាស់​ ដែលនៅសុខៗស្រាប់តែ​ លោក​ Live នៅក្នុង​ Account Facebook ដោយប្រមូលម្តុំកម្មករ​ ប្រុសស្រី​ មិនតិចជាង១ពាន់នាក់ទេ​ អង្គុយត្រៀបត្រាពេញបុរី​ មក ចែកថវិកានិងមី​ជាច្រើនកេស​ ដែលធ្វើឲ្យកម្មករ​ និងអ្នកនិយមលេងបណ្តាញសង្គមជាច្រើន​ ពោលសរសើរពីលោក។

អតីតពលករ​ ដែលតស៊ូរហូតជោគជ័យ​ ក្លាយជាម្ចាស់បុរី​ ឡេង​ ណាវ៉ាត់ត្រា​ និងមានងារជាឧកញ៉ា​វ័យក្មេង​ លោក​ ឡេង​ ណាវ៉ាត់ត្រា​ បានប្រាប់​ ខណៈពេលជួបបងប្អូនកម្មករថា​ អ្វីដែលលោកធ្វើនេះ​ គ្រាន់តែចង់ផ្តល់អំណោយជាទឹកចិត្តខ្លះៗជូនដល់បងប្អូនកម្មករតែប៉ុណ្ណោះ។

លោកក៏បានបន្ត​ ជម្រុញនិងលើកទឹកចិត្តថា​ លោកជឿជាក់ថាបងប្អូនទាំងអស់​ និងរួមកំលាំងគ្នា​ សាង​សង់ផ្ទះដែល​មានគុណភាពដល់អតិថិជន​ ហើយបើមាន​បងប្អូនកម្មកររូបណា​ មានបញ្ហាអ្វីគឺអាចនិយាយ​ ជាមួយលោកបាន។

ក្រោយពីឧកញ៉ាវ័យក្មេង​ រូបនេះ​ ចែកអំណោយជូនបងប្អូនកម្មករទាំងអស់ហើយ​ សង្កេតឃើញថា​ កម្មករទាំងអស់រំភើប​ និងពោលសរសើរពីទឹកចិត្តរបស់ឧកញ៉ា និងភរិយាមិនតិចទេ​ ។បើនិយាយទៅកម្រមានកម្មករណា​ ធ្វើការ​សំណង់ហើយទទួលបានការ​យកចិត្តទុកដាក់ពី​ ម្ចាស់បុរីបែបនេះណាស់៕ ដោយ៖ Huon Pich Rathanak

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ