ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលីស៣រូបដេកលក់ ក្នុងកម្មវិធី អបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា ស្នងការដ្ឋាននគរខេត្តកំពង់ចាម ស្រាយបំភ្លឺហើយ!

2 សប្តាហ៍ មុន 932 តូ សុផល

ខេត្តកំពង់ចាម៖ ក្រោយពីមានការរិះគន់លើបណ្តាញសង្គម Facebook អំពីការលង់លក់របស់មន្ត្រីអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្នុងកម្មវិធី អបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ នៅសាលសន្និសីទកោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នងការដ្ឋាននគរខេត្តកំពង់ចាម មានកិត្តិយស សូមបំភ្លឺនិងធ្វើការបកស្រាយជូនមតិសាធារណជននិងបណ្តាញសង្គម Facebook ទាំងអស់ឱ្យបានជ្រាបថា មន្រ្តីទាំង៣រូបនេះ គឺគាត់ពិតជាបានទំរេតខ្លួនបន្តិចមែន តែការទំរេតខ្លួនរបស់គាត់នេះគឺនៅមុនពេលកម្មវិធីចាប់ផ្តើម បានន័យថាគឺពេលរងចាំ មិនមែនសម្រាន្តក្នុងពេលដែលសម្តេច ថ្លែងសន្ទរកថានោះទេ នៅពេលដែលសម្តេចអញ្ជើញមកដល់ និងបើកកម្មវិធី គឺពួកគាត់មិនបានសម្រាន្តលុងលក់ក្នុងដំណេកដូចក្នុងរូបភាពបង្ហោះតាមបណ្តាញសង្គម Facebook ឡើយ ។ ដូចនេះសូមបងប្អូនសាធារណជន និងបណ្តាញសង្គម Facebook ទាំងអស់មេត្តាជួយកែតម្រូវអត្ថបទ និងការបរិយាយដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសបុគ្គលក៏ដូចជាសេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិទាំងមូលផងដែរ ។

ខ្ញុំសង្ឃឹមនិងជឿជាក់ថា បងប្អូនសាធារណមតិ និង បងប្អូនបណ្តាញសង្គម Facebook ទាំងអស់ពិតជាយល់ និងផ្តល់នូវកិត្តិយសសេចក្តីថ្លៃថ្នូរជូនដល់ពួកគាត់វិញឱ្យបានសក្តិសមតាមស្នាដៃដែលគាត់បានលះបង់តស៊ូការពារថែរក្សា សុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គមនាពេលកន្លងមកនេះ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ