ព្រឹតិ្តការណ៍ថ្មីៗ

ប្លន់ទៀតហើយ! វាយប្លន់យកម៉ូតូ១គ្រឿងបានសម្រេច នៅខណ្ឌទួលគោក!

2 ខែ មុន 695 តូ សុផល

ភ្នំពេញ៖ ស្ងាត់មួយរយះ អំពើប្លន់​ ហាក់កក្រើកឡើងវិញ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ធ្វើអោយបងប្អូនប្រជាពលរដ្ឋសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង។ជាក់ស្តែង បុរសម្នាក់ ធ្វើដំណើរពីទិញនំប័ុងសាច់វិញ ខណៈជិះម៉ូតូបណ្តើរ និយាយទូរស័ព្ទបណ្តើរ ក៏មានជនសង្ស័យមួយក្រុមមានគ្នា៨នាក់ ជិះម៉ូតូចំនួន៤គ្រឿងបានមកពីក្រោយជិះមកទន្ទឹម រួចធាក់ជនរងគ្រោះបណ្តាលឲ្យដួល ហើយបានដកដាវដេញប្រហារជនរងគ្រោះ រត់ចោលម៉ូតូ ទើបជនសង្ស័យឆ្លៀតឱកាសលើកម៉ូតូចេញទៅដោយសុវត្ថិភាព។

ករណីប្លន់ម៉ូតូនេះនៅវេលាម៉ោង ១១និង៣០នាទី យប់ថ្ងៃទី ០៣ មិថុនា ២០១៨ នៅតាមបណ្តោផ្លូវ ៣១៣ ក្បែងហាង Street Food ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

បើតាមសម្តីរបស់ជនរងគ្រោះបានអោយដឹងថា ខ្លួនមានឈ្មោះ យ៉េន មុំ អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកភោជនីដ្ឋាន ស្ទួចបង្កង ស្នាក់នៅកន្លែងធ្វើការ ចំណែកម៉ូតូដែលក្រុមចោរប្លន់ម៉ាក ស្ស៊ុស៊ីគីនិច ពណ៍សលាយខៀវ ពាក់ស្លាក ភ្នំពេញ ១GX3357។

ជនរងគ្រោះបានបន្តរៀបរាប់អោយដឹងថា មុនពេលកើតហេតុ បន្ទាប់ពីបិទហាង ខ្លួនបាន ជិះទៅទិញនុំប័ងនៅម្តុំផ្សាមាន់អាំង លុះជិះត្រឡប់មកវិញ ជិតដល់កន្លែងធ្វើការ ខណៈជិះម៉ូតូបណ្តើរនិយាយទូរស័ព្ទបណ្តើរ ក៏មានជនសង្ស័យមួយក្រុមមានគ្នា ៨នាក់ ជិះម៉ូតូចំនួន៤គ្រឿងមាន ម៉ាកនិច និងម៉ាកហុងដារឌ្រីមសង់សេ១២៥ បានមកពីក្រោយជិះមកទន្ទឹម និងម៉ូតូខ្លួន រួចធាក់ជនរងគ្រោះបណ្តាលឲដួល បន្ទាប់មកក្រុមចោរ បានដកដាវបំរ៉ុងដេញប្រហារ មកលើខ្លួន ទើបខ្លួនភ័យបានរត់ចោលម៉ូតូ ឃើញដូចនោះ ជនសង្ស័យឆ្លៀតឱកាសបាន លើកម៉ូតូចេញទៅដោយសុវត្ថិភាព ។ភ្លាមនោះខ្លួនបានទូរស័ព្ទហៅមិត្តភក្តិនៅហាង ព្រោះ ហាង និងកន្លែង កើតហេតុនៅជិតគ្នា ចម្ងាយប្រហែល១០០ម៉ែត្រ អោយយកម៉ូតូមកដេញតាម ជនសង្ស័យដែលយកម៉ូតូរបស់ខ្លួន រហូតដល់រង្វង់មូលកួចកាណុង ទើបបាត់ដានជនសង្ស័យទាំងនោះ ។

ក្រោយកើតហេតុជនរងគ្រោះ និងមិត្តភក្តិបានឌុបគ្នា មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរ បាល បឹងកក់ទី២ដើម្បីសមត្ថកិច្ចកំណត់មុខសញ្ញាជនសង្ស័យ។

គួររំលឹកដែរថា ភូមិសាស្ត្រខណ្ឌទួលគោក ក្រោមការដឹកនាំពីសំណាក់ លោក ឯក ឃុនដឿន ជាអភិបាលខណ្ឌ និង លោកវរសេនីយ៍ឯក ហ៊ុន សុធី  ជាអធិការខណ្ឌ អំពើលួច ឆក់ ប្លន់ និង បទល្មើសផ្សេងទៀតបន្តកើតមានជាញ៉ឹកញាប់ ដែលធ្វើអោយប្រជាពលរដ្ឋសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង។

មតិខ្លះបានលើកឡើងថា ដើមចមនៃបទល្មើសខាងបណ្តាលមកពី ក្នុងមូលដ្ឋានខណ្ឌ ទួលគោក សម្បូរទៅដោយល្បែងស៊ីសងគ្រប់ប្រភេទដូចជា៖ កន្ទុយលេខ (ឆ្នោតយួន) ហ្គេម អនឡាញ២៤ម៉ោង បង្កប់ល្បែងភ្នាល់ ចាក់បាល់  និងល្បែងស៊ីសងតាមបណ្តាហាងកាហ្វេមួយចំនួនទៀត ដែលអាជ្ញាធរ និង សមត្ថកិច្ចខណ្ឌទួលគោក មិនបានទប់ស្កាត់ ឬបង្ក្រាបឡើយ ភាពអសកម្មនេះ ធ្វើអោយបងប្អូនប្រជាពលរដ្ឋ អស់ជំនឿចិត្ត និងមានការថ្នាំងថ្នាក់ចំពោះថ្នាក់ដឹកនាំខណ្ឌទួលគោកយ៉ាងខ្លាំង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ