ព្រឹតិ្តការណ៍ថ្មីៗ

ក្អួតឈាម! ទាន់ប្រពន្ធផិត ​រួមរក្ស​ជាមួយ​ប្អូនប្រុស​ខ្លួន​បង្កើត

4 ខែ មុន 1801 តូ សុផល

ខេត្តកោះកុង ៖ ទប់ចិត្តម្តេចបាន ទាន់ប្រពន្ធ ​កំពុងរួមរក្ស​ជាមួយ​ប្អូនប្រុស​ខ្លួន​បង្កើត ផ្ទុះហិង្សាវាយប្រពន្ធ របួសពេញខ្លួនសមត្ថកិច្ចចាប់ខ្លួនប្តី ដាក់ខ្នោះចោទពីបទហឹង្សាក្នុងគ្រួសារ។

ហេតុការណ៍ បង្កអោយមានការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាចថ្ងៃ​ទី​០២ មិថុនា ២០១៨ នៅ​ចំណុច​ភូមិ​កោះ​ប៉ោ ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ។

ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ម្បេ​ត សំ​ឡឺ​ង អាយុ​២១​ឆ្នាំ មុខរបរ​ជា​អ្នកនេសាទ (​ឃាត់ខ្លួន​) រីឯ​ជន​រង​គ្រោះជា​ប្រពន្ធ​មាន​អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ ខេត្តកោះកុង ។

ដើមចម​បណ្តាល​ឲ្យ​ប្តី​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​ត្រូវ​បាន​បុរស​ជា​ប្តី​សារភាព​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ថ្ងៃ​កើតហេតុ​ខ្លួន​បាន​ទៅ​នេសាទ​ត្រី​នៅ​កណ្តាល​សមុទ្រ​ដូច​សព្វមួយដង លុះ​វេលា​ល្ងាច​ខ្លួន​បាន​មក​ដល់​ផ្ទះ ស្រាប់តែ​ឃើញ​ប្រពន្ធ​កំពុង​ផិតក្បត់​ដេក​រួមរក្ស​ជាមួយ​ប្អូនប្រុស​ខ្លួន​បង្កើត​ដែល​ពេល​នោះ​ខ្លួន​ខឹង​ពេក​ទ្រាំ​មិន បាន​ក៏​ចាប់​វាយ​ប្រពន្ធ​ហើម​មុខ​ហើម​មាត់ ។

ភ្លាមៗ​នោះ​ដែរ​ប្អូនប្រុស​បាន​ស្ទុះ​លោត​ចេញ​តាម​បង្អួច​រត់គេច​ខ្លួន​បាត់ ។ ករណី​អំពើ​ហិង្សា​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ជា​ប្តី ហើយ​ក៏​សាង​សំណុំរឿង​តាម​ផ្លូវច្បាប់ ពី​បទ​ប្រើ​អំពើ​ហិង្សា ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ