ព្រឹតិ្តការណ៍ថ្មីៗ

ខ្លាំងដៃណាស់តើ ប្លន់២យប់ជាប់គ្នា! ថ្ងៃនេះមានករណីកាត់ទ្វារចូលគាស់ទូដែក ក្នុងរោងចក្រផលិតស្បែកជើង ម៉ារូ ឈុន ទៀត

2 ខែ មុន 530 តូ សុផល

ភ្នំពេញ ៖ រោងចក្រផលិតស្បែកជើង ម៉ារូ ឈុន ដែលមានទីតាំងស្ថិតនៅក្បែរផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ត្រូវបានជនសង្ស័យកាត់ផ្លោះរបង គាត់ទ្វារចូលទៅក្នុងរោងចក្រ គាស់ទូដែកចំនួន២ រើកកាយលួចទ្រព្យសម្បត្តិ លុយកាក់ ហើយគេចខ្លួន តាំងពីវេលាយប់ រហូតដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីថៅកែរោងចក្រ ចូលទៅក្នុងការិយាល័យ ដើម្បីពិនិត្យរាល់ឯកសារការងារ ទើបឃើញ ទូដែក គាស់បំបែកខ្ទេច សម្ភារៈ រើកកាយពេញបន្ទប់ រត់ទៅប្តឹងប៉ូលីសចុះទៅពិនិត្យមើលជាក់ស្តែង ។

តាមរយៈអ្នកបកប្រែ ថៅកែជនជាតិចិន បានឲ្យដឹងថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី០៣ ខែមិថុនា នេះគាត់ចូលទៅពិនិត្យលើឯកសារ កិច្ចការងាររដ្ឋបាល ក្នុងការិយាល័យ ស្រាប់តែឃើញ ក្នុងបន្ទប់ ត្រូវបានជនសង្ស័យ រើកកាយ សម្ភារៈធ្លាក់រប៉ាត់រប៉ាយ ទូដែក ដាក់ឯកសារ និងសម្ភារៈ សំខាន់ៗ ត្រូវបានជនសង្ស័យ គាស់ បំបែកខ្ទេច ហើយបន្តតាមពិនិត្យ ស្លាកស្នាម ជនសង្ស័យគាស់ទ្វារចូលបន្ទប់ គណនេយ្យ រោងចក្រ គាស់ទូដែកមួយទៀត នឹងរើ សម្ភារៈ រាយពេញបន្ទប់ នៅវេលាម៉ោង២និង៥០នាទីអធ្រាត្រ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយផ្អែកទៅលើម៉ោងកាមេរ៉ាសុវត្តិភាព ។

តែបើបុគ្គលិកបម្រើការងាររដ្ឋបាល ក្នុងរោងចក្រខាងលើ បានឲ្យដឹងថា ផ្អែកទៅលើកាមេរ៉ាសុវត្តិភាព ក្នុងរោងចក្រ ជនសង្ស័យ២នាក់ ពាក់ម៉ាស់ជិត កាត់បន្លាលួសរបង ពីចំហៀងរោងចក្រ ចូលហើយ បានកាត់ទ្វារដែក ចំហៀងបន្ទប់គណនេយ្យ ចូលរើកកាយហើយ ឡើងទៅជាន់លើ បន្ទប់ថៅកែរោងចក្រ គាស់ទូដែក ខ្ទេច ។

ចំពោះការបាត់បង់ មិនត្រូវបានថៅកែរោងចក្រ ប្រាប់ចំនួនជាក់លាក់ឡើយ គ្រាន់តែឲ្យដឹងថា លុយកាក់មួយចំនួន ព្រោះក្រុមហ៊ុនមិនទាន់យកលុយចូលសម្រាប់ទូទាត់ឲ្យកម្មករនៅឡើយ បាត់ឯកសារ និងស្បែកជើងមួយចំនួន ។

ករណីខាងលើសមត្ថកិច្ចកំពុងធ្វើការស៊ើបសួរ ស្រាវជ្រាវនៅឡើយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ