ព្រឹតិ្តការណ៍ថ្មីៗ

អង្គភាពសង្គ្រោះ៧១១ សូមបដិសេធ រូបភាពស្លាយ នៅលើវេបសាយ KHMER SHARE NEWS

4 ខែ មុន 240 តូ សុផល

ភ្នំពេញ ៖ ក្រោយពីវេបសាយពត៌មានក្នុងស្រុក KHMER SHARE NEWS បានកាត់តរូបភាពរថយន្តសង្រ្គោះរបស់អង្គភាព៧១១

កងពលតូចលេខ៧០ យកធ្វើជារូបស្លាយ រឿងគ្រោះថ្នាក់ចរាចរណ៍ នៅឯខាងខេត្តកំពង់ធំ ក្នុងចំណងជើង « បុរសម្នាក់បើកម៉ូតូព្រហើនណាស់ ហានវ៉ាឡានពេទ្យ ចុងក្រោយស្លាប់ » រឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍ដែលវេបសាយKHMER SHARE បានចុះផ្សាយ កើតហេតុនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៦ ភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ហើយត្រូវបាន វេបសាយខាងលើ ចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ មានទាំងកាត់តរូប រថយន្តសង្រ្គោះរបស់អង្គភាព៧១១ យកធ្វើជារូបស្លាយ ដាក់ក្នុងវេបសាយនោះ ជារឿងមិនពិត ។

លោក វរសេនីយ៍ត្រី ឈា ផេង ប្រធានកងអនុសេនាធំ របស់អង្គភាពសង្រ្គោះ៧១១ ក៏ដូចជាសមាជិកក្រុមភ្នាក់ងារសង្រ្គោះ របស់កង៧១១ កងពលតូចលេខ៧០ សូមធ្វើការបដិសេធ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះ លើរូបភាពស្លាយ របស់វេបសាយKHMER SHARE កាត់តរូបភាពមានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ។ ភ្នាក់ងារ ក្រុមសង្រ្គោះ៧១១ បានអះអាងថា អត់មានរថយន្តសង្រ្គោះ ឬ រថយន្តពន្លត់អគ្គីភ័យ មានបញ្ជាបេសកម្ម ពីសមុីអង្គភាព ឲ្យចរាចរណ៍ រថយន្តសង្រ្គោះ នៅថ្ងៃទី៣១ ខែឧសុភា ឆ្នាំ២០១៨ តាមផ្លូវជាតិលេខ៦ ខាងខេត្តកំពង់ធំនោះឡើយ ។

ហេតុដូច្នេះសូមសាធារណៈជន ឬម្ចាស់វេបសាយ KHMER SHARE មេត្តា កុំឲ្យមានការភ័ណ្ឌច្រឡំ ។ អង្គភាពសង្រ្គោះ៧១១ សូមបញ្ជាក់ថា រាល់រថយន្តសង្រ្គោះបន្ទាន់ និងរថយន្តពន្លត់អគ្គីភ័យ មុននឹងចេញប្រតិបត្តិការសង្រ្គោះ លុះត្រាណាមានបញ្ជាបេសកម្មពីមេបញ្ជាការអង្គភាព ហើយរថយន្តសង្រ្គោះនេះទៀតសោត សង្រ្គោះក្នុងន័យមនុស្សធម៌ ដើម្បីបម្រើប្រជាពលរដ្ឋ និងសង្គម ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ