ព្រឹតិ្តការណ៍ថ្មីៗ

ចិនប្រុសស្រី១៤នាក់កំពុងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង សមត្ថកិច្ចទៅដល់ល្មម

5 ខែ មុន 228 តូ សុផល

ភ្នំពេញ៖ជនជាតិចិនប្រុសស្រី១៤នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបជាក់ស្តែងខណៈកំពុងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង(បៀចិនម៉ាជាំង)។ករណី
ឃាត់ជនជាតិចិនខាងលើនេះកាលពីម៉ោង២២និង៥០នាទីយប់ថ្ងៃទី០២មិថុនា២០១៨នៅក្នុងបុរីញូថោនភូមិព្រៃទា១សង្កាត់ចោមចៅ៣
ខណ្ឌពោធិ៍សែនជ័យ។

ប្រភពបានឲ្យដឹងថាមុនឈានទៅឃាត់ក្រុមលេងល្បែងស៊ីសងខាងលើក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ពីទីតាំងខាងលើបើកលេងល្បែងស៊ីសងខុសច្បាប់ទើបនគរបាលខណ្ឌក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌនិងដោយមានការសំរបសំរួលពីលោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញទើប
កម្លាំងនគរបាលខណ្ឌចុះទៅបង្ក្រាបដល់ទីតាំងខាងលើនិងធ្វើការឃាត់ខ្លួនបានជាក់ស្តែងអ្នកលេងល្បែងស៊ីសងប្រុស១០នាក់និងស្រី០៤នាក់ព្រមទាំងដកហូតបានតុងសំរាប់លេង០៤ឈុតគ្រាប់ម៉ាជាំងមួយចំនួនដោយឡែកលុយវិញសមត្ថកិច្ចមិបានដកហូតទេគឺអោយក្រុមអ្នកលេងល្បែងខាងលើរក្សាទុករៀងៗខ្លួន។

ពាក់ព័ន្ធឃាត់ខ្លួនក្រុមចិនដែលលេងល្បែងស៊ីសងខុសច្បាប់នេះលោកវរះសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យបានប្រាប់តាមទូរស័ព្ទថាករណីខាងលើសមត្ថកិច្ចមិនទាន់បានធ្វើការសាកសួរចេញនៅឡើយថាអាចជាប់ពាក់ព័ន្ធប៉ុន្មានអ្នកដោយរងចាំមានអ្នកបកប្រែសិន។

បច្ចុប្បន្នជនជាតិចិនប្រុសស្រីទាំង១៤នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅកន្លែងផ្នែ្កកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំធ្វើការសាកសួរពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ