ព្រឹតិ្តការណ៍ថ្មីៗ

ចន​ ច័ន្ទ​លក្ខិណា​ លាតត្រដាង​ ពីចរឹកពិត​ លោក ​ទិត្យ​ ថាវរិទ្ធ​

2 សប្តាហ៍ មុន 2189 តូ សុផល

ភ្នំពេញ៖ អ្នកដឹកនាំកម្មវិធីធំៗជាច្រើន​ នៅស្ថានីយទូរទស្សន៍បាយ័ន​ លោក​ ទិត្យ​ ថាវរិទ្ធ​ ត្រូវបានអ្នកនាង​ ចន​ ច័ន្ទលក្ខិណា​ ដែលជាអ្នកធ្វើការជាមួយ​ និងជាប្អូនស្រីរបស់លោក​ សម្រេច​លាតត្រដាងពី​ ចរឹកពិតនិងការស្រលាញ់គោរពលោកខ្លាំងដូចបងប្រុស​ និងជាមេដ៏ល្អ។

លោក​ ទិត្យ​ ថាវរិទ្ធ​ ជាមនុស្សម្នាក់ដែលមានឱកាសបាន​រៀបចំកម្មវិធីសិល្បៈធំៗជាច្រើន​ ទទួលបានភាពជោគជ័យ​ ហើយការងាររបស់លោក​ គឺធ្វើការជាមួយអ្នកសិល្បៈផ្ទាល់តែម្តង​ ។​ ជាក់ស្តែង​នៅពេលនេះ​ លោកកំពុងតែមមាញឹករៀបចំ​ ការសម្តែងទស្សនីយភាពល្ខោនទំនើបចម្រុះ​ រឿង​ “អច្ឆរិយអង្គរ”​ ត្រៀមសម្តែងនៅថ្ងៃទី១​ ខែមិថុនាខាងមុខ​នេះទៀត​ផង។

តារាសម្តែងនិងជា​ ប្រធានសមាគមសិល្បករ​ អ្នកនាង​ ចន​ ច័ន្ទលក្ខិណា​ បានសម្រេចទម្លាយសារក្នុងចិត្តដែលនាង​ គោរពស្រលាញ់លោក​ ទិត្យ​ ថាវរិទ្ធ​ ប្រៀបដូចបងប្រុស​ ថា​ “​បងប្រុសខ្ញុំគឺជាមនុស្សដែលស្មោះត្រង់​ និងតួនាទី មិនដែលប្តូរការងារ ជាមនុស្សដែលតស៊ូនិងការងារ ជាមនុស្សត្រជាក់ជាមួយបញ្ហា​ ជាមនុស្សសុខចិត្តចាញ់ជាមួយសត្រូវ ជាមនុស្សសុខចិត្តទទួលរងថ្មបាក់ពីអ្នកដទៃ ជាមនុស្សទទួលកំហុស​ទាំងខ្លួនមិនបានធ្វើ ជាមេមានធម៌មេត្តា ជាមេផ្តល់ភាពកក់ក្តៅដល់កូនចៅ ជាមេដែលអោយសមត្ថភាពពេញលេញ ដល់កូនចៅ ជាមនុស្សផ្តល់ឱកាសដល់ក្មេងជំនាន់ក្រោយ “។

អ្នកនាង​​ បន្តថា​ អ្នកនាងរីកចម្រើន​ ក្នុងការធ្វើការងារ និង ការដឹកនាំផ្សេងៗក្នុងសមាគមគឺដោយសារគាត់ នាងខុសគាត់កែ នាងត្រូវគាត់លើកទឹកចិត្តនិងជំរុញបន្ថែម ។ ហើយនាងក៏ដឹងថាបងលំបាក និង ស្ត្រេសក្នុងការងារ ហើយអ្នកនាងចាំបម្រើការងារ​ ជូនបងដោយឥតល័ក្ខខ័ណ្ឌ និង មិនគិតរឿងប្រាក់ចំណូល គឺធ្វើការជូនបងដោយបេះដូង”៕

ដោយ៖ Huon Pich Rathanak

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ