ព្រឹតិ្តការណ៍ថ្មីៗ

បានស្រាផឹកអត់ហៅ គប់ដុំថ្មចូលវង់ផឹកសុីផ្អើលឈុល!

6 ខែ មុន 921 តូ សុផល

ភ្នំពេញ ៖ ក្រុមក្មេងស្ទាវ បងធំកាងប្រចាំភូមិ សង្ស័យគ្មានអ្នកហៅឲ្យចូលផឹកសុី រាំលេងជាមួយ ទើបអន់ចិត្ត គ្នា៥នាក់

ប្រដាប់ដោយដុំថ្មចូលទៅធ្វើសកម្មភាពគប់ចូលក្នុងវង់ផឹកសុី ចាក់ធុងបាស់ច្រៀងលេង បង្ករឲ្យផ្អើលឆោឡោ មនុស្ស២នាក់រងរបួស ក្រុមក្មេងបង្កគេចខ្លួនបាត់ មុនកម្លាំងសមត្ថកិច្ចចុះទៅដល់ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិងនៅខាងក្រោយ វិទ្យាល័យ បណ្តុះបណ្តាល បច្ចេកទេស និងចំណេះទូទៅជម្ពូវ័ន ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា អ្នកភូមិ រួមជាមួយកម្មកររោងចក្រ ក្រោយសម្រាកពីការងារ ជួបជុំគ្នា ផឹកសុី បន្តិចបន្តួច ចាក់ធុងបាស់ច្រៀងកម្សាន្តលេង តែមិនធ្វើឲ្យប៉ះពាល់ ដល់ផ្ទះអ្នកដទៃណាស់ណានោះទេ បើកធុងបាស់ តិចៗល្មម ហើយខណៈដែលពលរដ្ឋ កម្មករផ្ទះជួល សប្បាយ នឹងការជួបជុំគ្នាថ្ងៃចុងសប្តាហ៍ ក្រោយសម្រាកពីការងារ ស្រាប់តែនៅវេលាម៉ោងខាងលើ ឃើញក្មេងស្ទាវមួយក្រុមគ្នា៥នាក់ តែមើលមុខអត់ច្បាស់ ដោយសារក្មេងទាំងនោះនៅខាងទីងងឹត នឹកស្មានថាមិនអី ក៏គ្មានអ្នកណាហៅដែរ ស្រាប់តែមួយសន្ធុះក្រោយមក ក្រុមក្មេងទាំងនោះ ប្រដាប់ដោយដុំថ្ម គប់ហោះចូលវង់ ផ្អើលរត់ជាន់ជើងគ្នា ហើយក្រុមទាំងនោះ រត់គេចបាត់អស់ ទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ ។

ហេតុការណ៍ខាងលើ បណ្តាលឲ្យមនុស្ស២នាក់ រងរបួសដោយសារដុំថ្មហើយសមត្ថកិច្ចមូលដ្ឋានបានប្រាប់អោយទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ៣ព្រឹកឡើង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!