ព្រឹតិ្តការណ៍ថ្មីៗ

រកឃើញ ទីតាំងធ្វើអាជីវកម្មរុករក រ៉ែមាស ប្រើប្រាស់សារធាតុគីមី មានកំរិតហានិភ័យខ្ពស់ បង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងសត្វ

4 ខែ មុន 594 តូ សុផល

មណ្ឌលគិរី៖ នៅថ្ងៃសុក្រ ៣រោច ខែ ជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ លោកឧត្តម​សេនីយ៍ឯក ធាម​ ប៊ុនសេង ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះនិងជាតិពុល​ ក្រសួងមហាផ្ទៃ​ និង​សហការី​ និងលោក​ឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការ​នគរ បាលខេត្ត​ ព្រមទាំងលោកស្នងការរងទទួលផែនគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងអគ្គិភ័យ​ និងការិយាល័យជំនាញ​ពាក់ព័ន្ធ​ បានចុះត្រួត​ពិនិត្យការប្រើប្រាស់រំសេវជាតិផ្ទុះនៅតាមបណ្តាក្រុមហ៊ុន​សហគមន៍​ ដែលកំពុងធ្វើអាជីវកម្មរុករក​រ៉ែមាស​ នៅឃុំចុងផ្លាស់​ ស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី។

ក្រុមការងារបានត្រួតពិនិត្យជាក់ស្តែង​លើ​ការ​ស្តុកទុក​ ការប្រើប្រាស់​ និងការដាក់ន្ទុះ​បម្រើ​អោយអាជីវកម្មរុករករ៉ែមាស ជាលទ្ធផល​ ក្រុមការងារ​បានឃើញក្រុមហ៊ុន​ចំនួន០១​ និង សហគមន៍​ចំនួន០១​ ពុំបានប្រើ​ប្រាស់​រំសេវជាតិផ្ទុះអោយបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេក ទេស​នៅឡើយ

ទី១ ក្រុមហ៊ុន​ រ៉ុង​ ឆេង គឺជាក្រុមហ៊ុន​ចិនរុករករ៉ែមាសមានលក្ខណៈ​ទ្រង់ទ្រាយធំ

ទី២​ សហគមន៍​ សេង​ ឌី ជាសហគមន៍ប្រកបអាជីវកម្ម​រុករករ៉ែមាសជាលក្ខណៈគ្រួរសារ​ទ្រង់ទ្រាយតូច។

ក្រុមការងារបានត្រួតពិនិត្យ និងវាយតំលៃឃើញ​ថា ​ក្រុមហ៊ុន និងសហគមន៍ខាងលើនេះ​ ពុំបាន​ សហការអោយបានល្អជាមួយមន្រ្តីជំនាញ​ពាក់ព័ន្ធ​ និងនគរបាលមូលដ្ឋានជុំវិញ​ ការគ្រប់គ្រង​ត្រួតពិនិត្យ​ និងការប្រើប្រាស់រំសេវគ្រឿងផ្ទុះបានល្អនៅឡើយ ​​(កម្លាំង​យោធាជាអ្នកការពារទីតាំងក្រុមហ៊ុន)​ ព្រមទាំង​ការប្រើប្រាស់សាធាតុផ្ទុះ និងជាតិពុលពុំបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស​ និងការប្រើ​ប្រាស់សារធាតុគីមីមានកំរិតហានិភ័យខ្ពស់ដែលជាហេតុបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងសត្វនៅក្នុងមូលដ្ឋាន។

បច្ចុប្បន្នក្រុមហ៊ុនរុករករ៉ែមាស​ និងសហគមន៍​ខាងលើត្រូវបានផ្អាកដំណើរការរុករករ៉ែមាស​ក្នុងតំបន់នោះ​ មូលហេតុដោយស្ថាប័នជំនាញ​រកឃើញ​ ប្រើប្រាស់សារធាតុគីមីដែលមាន​កំរិត ហានិភ័យខ្ពស់។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ