ព្រឹតិ្តការណ៍ថ្មីៗ

លោក ហ៊ុន ម៉ាណែត៖ បោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តការអភិវឌ្ឍប្រទេស  ធានាបាននិរន្តភាព សុខសន្តិភាព

3 សប្តាហ៍ មុន 89 តូ សុផល

ខេត្តកំពត៖ លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនបានអញ្ជើញជាអធិបតីភាព ក្នុងពិធីពិធីកាត់ឬសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តបរិវាស ដែលស្ថិតក្នុងឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត នៅថ្ងៃសៅរ៍  ទី០២ មិថុនា ២០១៨។

ក្នុងឳកាសនោះដែរ លោក ហ៊ុន ម៉ាណែតបានថ្លែងថា យើងសប្បាយរីករាយជាមួយនឹងសន្តិភាពដែលយើងមានសព្វថ្ងៃនេះទេ? យើងចង់បន្តនឹងសន្តិភាពដែលយើងមាននេះទេ? ចង់បានមន្ត្រីនិងថ្នាក់ដឹកនាំដែលខិតខំកសាងនិងបម្រើប្រជាជនបន្តទៅទៀតទេ?។ ដូច្នេះសូមលោកយាយ លោកតា អុំពូមីង ប្រជាពលរដ្ឋ អញ្ជើញទៅចូលចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នានៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ ដើម្បីបំពេញកាត្វកិច្ចប្រជាពលរដ្ឋ និងដើម្បីជ្រើសរើសអ្នកដឹកនាំដែលនិយាយពិត ធ្វើពិត ជ្រើសរើសថ្នាក់ដឹកនាំដែលទទួលខុសត្រូវ នៅជាមួយប្រជាពលរដ្ឋ អ្នកដឹកនាំដែលធ្វើឱ្យប្រទេសមានសុខសន្តិភាព ប្រជាពលរដ្ឋសម្បូរសប្បាយនិងប្រទេសជាតិរីកចម្រើនសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

លោកបន្តថា ថ្ងៃនេះ ជំនាន់ប្អូនៗនិស្សិត អត់លំបាក អត់ព្រួយបារម្មណ៍ពីសង្រ្គាមទៀតទេ។ ជាក់ស្តែង សមិទ្ធផលដែលយើងមានថ្ងៃនេះគឺជាការអបអរសាទរនូវអ្វីដែលយើងមាននៅបច្ចុប្បន្ន ជាការអបអរសាទរនូវអ្វីដែលយើងសង្ឃឹមទៅថ្ងៃអនាគតសម្រាប់កូនចៅយើង និងគឺជាការចងចាំនូវអតីកាលដ៍ជូចត់របស់យើង ដែលបានបន្សល់ទុកនូវវត្តមានស្រ្តីមេម៉ាយ ជនពិការជាច្រើន មកដល់ពេលបច្ចុប្បន្ន។ ដូច្នេះហើយយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពកុំឱ្យបាត់បង់ទៅវិញ។ ប្រជាពលរដ្ឋដែលធ្វើបុណ្យគឺចង់បានបុណ្យកុសលសម្រាប់ជាតិក្រោយ ប៉ុន្តែប្រជាពលរដ្ឋក៏ចង់បានភោគផលបុណ្យសម្រាប់ជាតិនេះដែរ និងកុំឱ្យកូនចៅជំនាន់ក្រោយលំបាកដូចជំនាន់មុនទៀត។ យើងមានភាពសម្បូរសប្បាយថ្ងៃនេះ យើងត្រូវថែរក្សាភាពសម្បូរសប្បាយនេះទៅអនាគតតទៅមុខទៀត។

លោក ហ៊ុន ម៉ាណែត សំដែងការអបអរសាទ និងថ្លែងអំណរគុណរចំពោះការកសាងសមិទ្ធផលទាំងអស់នៅក្នុងទីអារាមនេះដែលកើតចេញពីការខិតខំក្នុងការដឹកនាំពីសំណាក់ព្រះចៅ អធិការ គណៈកម្មាការអាចារ្យវត្ត និងការចូលរួម ការបរិច្ចាគ ចែករំលែករបស់ពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយ និងប្រជាពលរដ្ឋដែលមានចិត្ត មានសទ្ធាជ្រះថ្លារួមគ្នាកសាងសមិទ្ធផលនានាក្នុងទីអារាមនេះ។ សមិទ្ធផលជាច្រើននៅទូទាំងប្រទេសដែលបានកសាងមកដល់បច្ចុប្បន្ននេះគឺបានមកពីសុខសន្តិភាព ពីការខិតខំរបស់រាជរដ្ឋាភិបាល និងការចូលរួមរបស់មន្រ្តីរាជការ អជ្ញាធរគ្រប់លំដាប់ថ្នាក់ គណៈកម្មាការអាចារ្យវត្ត ពុទ្ធបរិស័ទ្ធ សប្បុរសជននិងប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស។

លោក ហ៊ុន ម៉ាណែត លើកឡើងថា សូមបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តការអភិវឌ្ឍប្រទេស  ធានាបាននិរន្តភាព សុខសន្តិភាព និងបន្តដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ។ សូមឱ្យប្រជាពលរដ្ឋសូមកុំចូលរួមសកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ផល ប្រផលជាតិ ផលប្រយោជន៍ផ្ទាល់ខ្លួន ដែលអាចបំផ្លាញសុខសន្តិភាព ស្ថេរភាពសង្គម។ យើងត្រូវបន្តរួមគ្នា ថែរក្សាសុខសន្តិភាព កសាងអភិវឌ្ឍប្រទេសជាបន្តទៀត។

នាចុងបញ្ចប់នៃកម្មវិធីបុណ្យបញ្ចុះខណ្ឌសីមា លោក ហ៊ុន ម៉ាណែត បានប្រគល់ រថយន្តដឹកទំនិញ២,៥តោនចំនួន០១គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនដល់មជ្ឈមណ្ឌលយោធិនពិការ៣១៧គូលែន ខេត្តសៀមរាប ដើម្បីប្រើប្រាស់ក្នុងអង្គភាព។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ