ព្រឹតិ្តការណ៍ថ្មីៗ

រន្ធត់! ស្លាប់២របួសធ្ងន់ម្នាក់ ករណីរថយន្តបុកម៉ូតូនៅ ស្រុកមេមត់

3 ខែ មុន 541 តូ សុផល

ខេត្តត្បួងឃ្មុំ៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងគួរឲ្យរន្ធត់រវាងរថយន្ត និងម៉ូតូ បង្កឲ្យមានបុរស ០២ នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ !ហេតុការណ៍ខាងលើ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៨-១៩៩ លើផ្លូវជាតិលេខ៧ ស្ថិតនៅភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាកកាមរីហេីម (camry) ពណ៌ស្លែ ពាក់ស្លាក់លេខកំពង់ចាម 2A-0459 និងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 2I-6550 វេលាម៉ោង ១៦:៥០ នាទី ថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០១៨ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាកកាមរីហេីម (camry) បេីក បរក្នុងទិសដៅពីកេីតទៅលិច តាមបណ្ដោយផ្លូវជាតិលេខ៧ លុះបេីកបរដល់ចំណុចកេីតហេតុបានឡេីងវ៉ាជែងរថយន្តមួយគ្រឿង (មិនស្គាល់ម៉ាក) មិនផុតក៏ទៅបុកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ បេីកបរក្នុងទិសពីលិចទៅទិសខាងកេីតចំពីមុខផ្នែកខាងឆ្វេងពេញទំហឹងតែម្ដង បណ្តាឲ្យអ្នកបើកបរម៉ូតូឈ្មោះ ស៊ន ស៊ាងហៃ ភេទប្រុស អាយុ ៣៧ ឆ្នាំជាតិខ្មែរ នៅភូមិជាំសោម ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ (ស្លាប់នៅនឹងកន្លែងកេីតហេតុ) និងអ្នករួមដំណើរ ០២ នាក់ទៀត ៖ ១-ឈ្មោះ ស៊ាប អូន ភេទប្រុស អាយុ ២៥ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ៩៤ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ(ស្លាប់នៅនឹងកន្លែងកេីតហេតុ) , ២-ឈ្មោះ រិន សេងហ៊ុន ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិតាសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (របួសធ្ងន់) ។

ក្រោយកើតហេតុអ្នកបើកបររថយន្តម៉ាកកាមរីហេីម មិនស្គាល់ឈ្មោះអត្តសញ្ញាណ និងអាស័យដ្ឋានបានទុករថយន្តចោលនៅកន្លែងកេីតហេតុ ហេីយរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នអ្នករបួសត្រូវបានបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ ។ ចំណែកឯសាកសពត្រូវបានជំនាញនគរបាលចរាចរណ៍ប្រគល់ជូនក្រុមគ្រួសារ ដេីម្បីយកទៅធ្វេីបុណ្យ តាមប្រពៃណីខ្មែរ ។ វត្ថុតាងរថយន្តចំនួន ០១ គ្រឿង និងម៉ូូតូចំនួន ០១ គ្រឿង ត្រូវបានជំនាញនគរបាលចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដេីម្បីចងក្រងសំណុំរឿងដោះស្រាយតាមនីតិវិធី ។

បញ្ជាក់ ៖ ខណៈពេលសមត្ថកិច្ចយើងបានត្រួតពិនិត្យនៅក្នុងរថយន្តពុំមានរកឃេីញវត្ថុតាងអ្វីមួយដែលពាក់ព័ន្ធនឹងបទល្មើសព្រហ្មទ័ណ្ឌណាមួយឡើយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ