ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមហ៊ុនលាយបេតុ BST និងជួសជុលផ្លូវបេតុ១ខ្សែ ក្បែរសាលាខណ្ឌសែនសុខ

3 សប្តាហ៍ មុន 205 តូ សុផល

ភ្នំពេញ ៖ លោក ហោ វាសនា អភិបាលរងខណ្ឌតំណាងលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានចុះពិនិត្យមើលផ្លូវបេតុងមួយខ្សែកំពង់តែរងការខូចខាតដោយកន្លែងនោះដើម្បីស្ថាបនាឡើងវិញក្នុងពេលឆាប់ៗនេះដើម្បីសំរួលដល់ប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរ។

ផ្លូវបេតុងនេះមានទីតាំងស្ថិតនៅខាងជើងជាប់សាលាខណ្ឌ សែនសុខ ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង។ហើនៅរសៀលថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨នេះលោក ហោ វាសនា អភិបាលរងខណ្ឌតំណាងលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានដឹកនាំមន្ត្រីសាលាខណ្ឌនិងតំណាងក្រុមហ៊ុនក្រឡុកសុីម៉ង់តិ៍ BST បានចុះពិនិត្យនិងសិក្សាដើម្បីស្ថាបនាឡើងវិញដោយប្រើថវិការរបស់ក្រុមហ៊ុន។

លោក ហោ វាសនា អភិបាលរងខណ្ឌ បានអោយដឹងថាដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរតាមបណ្តោយផ្លូវខាងលើទើបអាជ្ញាធរខណ្ឌសែនសុខក្រោមការដឹកនាំរបស់លោក ម៉ូវ ម៉ានិត បានបញ្ជាឲ្យលោកដឹកនាំមន្ត្រីសាលាខណ្ឌនិងតំណាងក្រុមហ៊ុនក្រឡុកសុីម៉ង់តិ៍ចុះមកពិិនិត្យនិងគ្រោងស្ថាបនានៅសប្តាហ៍ក្រោយនេះដែលមានទទឹង៦ម៉ែត្រគុណនិងបបណ្តោយ៧០ម៉ែត្រក្រាលឆ្អឹងដែកនិងចាក់បេតុងតាមការស្នើសុំរបស់អាជ្ញាធរខណ្ឌសែនសុខ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ