កំពង់ចាម សំបុកល្បែងជល់មាន់ធំៗ សមត្ថកិច្ចទើបនឹកឃើញបង្ក្រាប

4 ខែ មុន 261 តូ សុផល

កំពង់ចាម៖ កម្លាំងអធិការដ្ឋាននគបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨នេះ បានបើកប្រតិបត្តិការ ចុះបង្ក្រាបកន្លែងជល់មាន់ដ៏ធំមួយកន្លែង ជាមួយនិងវងល្បែងអាប៉ោង១វង់ នៅ​ចំណុច​ភូមិ​សណ្តែក​ ឃុំ​សំពង​ជ័យ​ ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​ ។​

ប្រតិបត្តិការចុះបង្ក្រាបកន្លែងជល់មាន់ ជាមួយនិងវង់ល្បែងអាប៉ោង ខាងលើនេះ ដោយមានការដឹកនាំកម្លាំងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ប្រាក់ សុគុណ និងលោកវរសេនីយ៍ត្រី សេង លី ណូ និងកម្លាំងជំនាញស្រុកជាច្រើនរូប ក្រោមការបញ្ជាផ្ទាល់ពីលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម។

បើតាមសមត្ថកិច្ច បានបញ្ជាក់ថា ក្នុងនោះ មិនបានឃាត់ខ្លួន អ្នកដែលលេងល្បែងទាំងនេះ បាននោះឡើយ ដោយសារតែពេលសមត្ថកិច្ចមកដល់ ពួកអ្នកលេងបានរត់អស់ទៅហើយ នៅសល់តែវត្ថុតាង៖ ម៉ូតូ៤៣គ្រឿង, មាន់៥ក្បាល, និងវង់អាប៉ោង១វង់។

ក្រោយបង្ក្រាបបាន វត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចដឹកទៅកាន់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ