ព្រឹតិ្តការណ៍ថ្មីៗ

ហ្គេមបាញ់ត្រី ក្បែរង្វង់មូលផ្សារដើមស្កូវ (ផ្ទះ42Eo) ត្រូវអភិបាល និងអធិការខណ្ឌចំការមន កំពុងរក្សាទុកមិនបង្ក្រាប!

4 ខែ មុន 1081 តូ សុផល

ភ្នំពេញ ៖ ប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា មានទីតាំង ហ្គេមបាញ់ត្រីដ៍ធំមួយកំពុងបើកទាំងយប់ទាំងថ្ងៃ ក្នុងខណ្ឌចំការមនកំពុងបើកលេងយ៉ាងរលូន ទាំងយប់ទាំងថ្ងៃ គ្មានការបង្ក្រាប សង្ស័យអាជ្ញាធរសង្កាត់/ខណ្ឌជាអ្នកបើកភ្លើងខៀវ ធ្វើជាបិទភ្នែក រក្សាទុកមិនបង្ក្រាប ថ្នូរនិងផលប្រយោជន៍ ចូលហោបៅខ្លួន ឬយ៉ាងណា?

ប្រភពច្បាស់ការបានបញ្ជាក់ថា ទីតាំងហ្គេមបាញ់ត្រីដែលជាជម្រកនៃការប្រើប្រាស់ ចែកចាយ ជួញដូរថ្នាំញៀននេះ មានទីតាំង ក្បែរង្វង់មូលផ្សារដើមស្កូវ ផ្លូវ488 ក្រុមទី24 ភូមិ3 ផ្ទះ42Eo    ខណ្ឌចំការមន រាជធានីភ្នំពេញ និងមានទីតាំងផ្សេងទៀត ជាពិសេសហ្គេមអនឡាញបង្កប់ល្បែងភ្នាល់ ចាក់បាល់ ឆ្នោតយួន នៅតាមបណ្តាទីតាំងប្តូរ/វេលុយ wing, True Money, E-Money, Asia វេលុយ គ្រប់ បណ្តាសង្កាត់ ក្នុងខណ្ឌចំការមន បាននិងកំពុងបើកលេងយ៉ាងរលូន ទាំងឈប់ទាំងថ្ងៃ ផ្គើននិងបទបញ្ជា សាលារាជធានីភ្នំពេញ ផ្ទុយនឹងគោលនយោបាយភូមិ-សង្កាត់ទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល។

ហើយអ្វីដែលមហាជនហួសចិត្តបំផុតនោះ ហ្គេមបាញ់ត្រី ហ្គេមអនឡាញ និងកន្ទុយលេខ (ឆ្នោតយួន ជាច្រើនកន្លែង ក្នុងខណ្ឌចំការមន នៅតែបន្តបើកលេង យ៉ាងគគ្រឹកគគ្រេង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រឹងរក្សាទុកជាឆ្នាំងបាយទៅវិញ។

មជ្ឈដ្ឋានទូទៅបានរិះគង់ចំៗទៅលើលោក ព្រុំ សំខាន់ អភិបាល អភិបាលរងទទួលបន្ទុក លោកចៅសង្កាត់ និង លោកវរៈសេនីយ៍ យិន សាន លោកអធិការខណ្ឌចំការមន ថាកំពុងផ្គើន និងបញ្ជារបស់ សម្តេចក្រឡាហោម ស ខេង ពេញទំហឹងហើយ។

គួរររំលឹកដែរថា ឯកឧត្តម ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ តែងតែងក្រើនរំលឹកដល់អភិបាលខណ្ឌទាំង១២ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់  ត្រូវលប់បំបាត់ទីតាំងទាំងឡាយណាដែលល្មើសច្បាប់ ក្រោមរូបភាពបើកអ៊ីនធឺណេត​២៤ម៉ោង ព្រោះ ល្បែងស៊ីសងគ្រប់ប្រភេទ ជាដើមចមនៃបទល្មើស លួច ឆក់ ប្លន់​ បង្កអសន្តិសុខដល់សង្គម ជាពិសេសផ្ទុយគោលនយោ បាយភូមិ-សង្កាត់ មានសុវត្ថិភាពទាំង៩ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលថែមទៀតផង៕

សម្តេចក្រឡាហោម ស ខេង បានចេញសេចក្តីណែនាំអោយមន្ត្រី កងកំលាំងមានសមត្ថកិច្ចទាំងអស់ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យរបស់រាជដ្ឋាភិបាល។

សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួច បើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា៖ ល្បែងជ្រក ក្រោម ស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ភ្នាល់អនឡាញ ល្បែង អ៊ិនធឺណេត ២៤ម៉ោង ឆ្នោតកន្ទុយ លេខ ល្បែងជល់ មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រក ក្រោមល្បែង ក្មេង លេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។

ប្រជាពលរដ្ឋសំណូមពរទៅដល់ លោក ព្រុំ សំខាន់ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន និងលោក យិន សាន ដែលជាអធិការខណ្ឌចំការមន មេត្តាមានវិធានខ្លះ ចំពោះបនល្បែងស៊ីសង ដែលកំពុងរីក សាយភាយពេញបន្ទុកក្នុងមូលដ្ឋានរបស់ខ្លួនផង។

TNN មិនទាន់ទទួលបានការបំភ្លឺ ពីអាជ្ញាធរខណ្ឌចំការមន នោះនៅឡើយទេ អង្គភាពយើងខ្ញុំ ស្វាគមន៍រាល់ការបកស្រាយបំភ្លឺពីសមីភាគីពាក់ព័ន្ធទាំងអស់។ ទំនាក់ទំនងទូរស័ព្ទលេខ 0974444174

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ