ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងគ្រឿងញឿន ០៥កញ្ចប់(ម៉ាទឹកកក)!

3 សប្តាហ៍ មុន 451 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៨:៣០នាទី កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវបានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុច ផ្លូវ៨៥R ក្រុម១៥ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្នុងនោះមាន៖

ទី១ ឈ្មោះ ម៉ៅ ប៊ុនតារ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ
ទី២ ឈ្មោះ ហែល ម៉ូហាំម៉ាត់ ហារី ភេទប្រុស អាយុ ២៦ឆ្នាំ
ទី៣ ឈ្មោះ មីន អាសៀត ភេទប្រុស អាយុ ២២ឆ្នាំ

លុះដល់យប់រំលងអធ្រាតឈានចូល ថ្ងៃទី០១ មិថុនា ឆ្នាំ២០១៨ កម្លាំងល្បាតមូលដ្នានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួន ជនសង្ស័យ ០៤នាក់ ផ្សេងទៀត នៅពីគោលដៅផ្សេងគ្នារួមមាន៖

ទី១ ឈ្មោះ ឌី ឡេង ភេទប្រុស អាយុ ២៨ឆ្នាំ
ទី២ ឈ្មោះ ផល វាសនា ភេទប្រុស អាយុ ៣៤ឆ្នាំ ឃាត់ខ្លួនបានកាលពីវេលាម៉ោង០០:១០នាទី នៅចំណុច ស្ពានលេខ៧ ផ្លូវជាតិលេខ៦A ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ទី៣ ឈ្មោះ ទ្រី ពុទ្រា ភេទប្រុស អាយុ ១៧ឆ្នាំ
ទី៤ ឈ្មោះ សាន្ត សុខណាល់ ភេទប្រុស អាយុ ឃាត់ខ្លួនកាលពីវេលាម៉ោង០០:៤០នាទី នៅចំណុច ស្ពានលេខ៣ ផ្លូវជាតិលេខ៦A ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

បច្ចុប្បន្ន ពួកគេទាំង ០៧នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ