ព្រឹតិ្តការណ៍ថ្មីៗ

អបអរសាទរទិវាកុមារអន្តរជាតិថ្ងៃទី១មិថុនា

3 សប្តាហ៍ មុន 208 តូ សុផល

បាត់ដំបង៖ សាលាបឋមសិក្សាសម្តេច ជា សុីម បានប្រារព្វពិធីអបអរសាទរ ទិវាកុមារអន្តរជាតិដើម្បីលើកទឹកចិត្តសិស្សានុសិស្ស និងសិស្សក្រីក្រ។

កម្មវិធីនេះបានប្រារព្វឡើងកាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ក្នុងបរិវេណសាលាខាងលើដោយមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សសរុបចំនួនជាង២០០នាក់។

អ្នកគ្រូសាយ សុទ្ធា បានបញ្ជាក់ប្រាប់TNN យើងថា:ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សនិងសិស្សក្រីក្រដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិដូច្នេះសាលាបឋមសិក្សាសម្តេច ជា សុីម បានរៀបចំកម្មវិធីនេះក្នុងគោលបំណងបង្កើនភាពរីករាយសម្រាប់កុមារនៅក្នុងឱកាស (ទិវាកុមារអន្តជាតិ)នេះម្តង។

អ្នកគ្រូសាយ សុទ្ធា បានបន្តថា:ក្នុងកម្មវិធីនេះសាលាបានរៀបចំល្បែងកំសាន្តចំនួន៥គឺ លោតបាវ ពាំពងទា បូបទឹកដាក់ដប និងញាុំចេកប្រណាំងគ្នា។

កិច្ចបញ្ចប់នៃកម្មវិធីកំសាន្តសប្បាយៗដូចការរៀបរាប់ខាងលើមានសិស្សក្រីក្រចំនួន៥៤នាក់ទទួលបានសម្លៀកបំពាក់ក្នុងម្នាក់ចំនួន១កំផ្លេ និងចែកនំ ទឹកបរិសុទ្ធ នាំគ្នាញុាំ ទាំងទឹកមុខញញឹមស្រស់ស្រាយរួមទាំងលោកគ្រូ អ្នកគ្រូផងដែរ៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់