ព្រឹតិ្តការណ៍ថ្មីៗ

ដាក់គ្រឿងចក្រប្រមូលកើបសម្អាតសំណល់សម្រាម និងបន្តដាក់កម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យសាធារណៈអោយបានស្អាតល្អ

3 សប្តាហ៍ មុន 161 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានបន្តចុះពិនិត្យទីតាំងតាមបណ្តោយផ្លូវលេខ១០០៣ ចំណុចមុខផ្សារទំនើបអុីអនមលទី២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីដាក់គ្រឿងចក្រប្រមូលកើបសម្អាតសំណល់សម្រាម បន្ទាប់ពីណែនាំដល់បងប្អូនប្រជាពលរដ្ឋអោយបញ្ឈប់ និងរុះរើការលក់ដូរចេញពីផ្លូវសាធារណៈបណ្តាលអោយស្ទះចរាចរណ៍ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ។ 

ចំពោះបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចដែលមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរខណ្ឌសែនសុខ ដោយបន្តលក់ដូរ មិនព្រមបញ្ឈប់សកម្មភាពខាងលើ លោកអភិបាលខណ្ឌសែនសុខបានបញ្ជាមន្រី្តក្រោមឱវាទដាក់កម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យអោយបានស្អាតល្អនៅរសៀលនេះជាបន្ទាន់ផងដែរ ក្នុងករណីប្រជាពលរដ្ឋនៅតែផ្គើនមិនអនុវត្តតាមការណែនាំទេ រដ្ឋបាលខណ្ឌនឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់សម្ភារ និងទ្រព្យសម្បត្តិរបស់បងប្អូនឡើយ ។ 


សូមបញ្ជាក់ថា : ប្រជាពលរដ្ឋដែលមកតាំងលក់ចំណីអាហារ សម្ភារតាមរទេះ ម៉ូតូ និងតូបនៅបណ្តោយផ្លូវលេខ១០០៣ ចំណុចមុខផ្សារអុីអនទី២ ដោយសារលក់ជូនកម្មករនៅការដ្ឋានសំណង់ផ្សារអុីអន កន្លងមក ហើយបច្ចុប្បន្ននេះ សំណង់ផ្សារអុីអនបានបញ្ចប់រួចរាល់ជាស្ថាពរ និងដាក់អោយដំណើរការផងដែរ ហើយអាជ្ញាធរខណ្ឌសែនសុខបញ្ឈប់មិនអនុញ្ញាត និងណែនាំដល់បងប្អូនអោយរុះរើ និងការដាក់តាំងលក់លើផ្លូវសាធារណៈនេះជាច្រើនលើកផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ