ព្រឹតិ្តការណ៍ថ្មីៗ

កៀកថ្ងៃមែនទែនហើយ​! រាស្ត្រជួបទុក្ខ គ្មានវត្តមាន លោក អ៊ូច ភា អភិបាលខេត្តថ្មី ចុះជួយដោះស្រាយ…?

2 ខែ មុន 1790 តូ សុផល

ខេត្តតាកែវ ៖ ស្របពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា បាននិងកំពុងខិតខំដើម្បីផលប្រយោជន៍ពលរដ្ឋខ្មែរទូទៅ ហូរញើសជោគខ្លួន បំពេញការងារទាំងកិច្ចការងារក្នុងប្រទេស និងក្រៅប្រទេស មិនមានពេលសម្រាក ឬខ្លាចនឿយហត់ ស្រាប់ តែមានមន្ត្រីគ្រាប់ល្ពៅមួយចំនួនបែរជាសង្ងំយកសុខ មិនគិតគូរពីសុខទុក្ខសោះឡើយ ថ្វីបើថ្ងៃបោះឆ្នោតកាន់តែជិតមកដល់ហើយក្តី។

 បន្ទាប់ពី លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ត្រូវដកហូតតំណែង ពាក់ព័ន្ធ​ទៅ​នឹង​សំណុំ​រឿង​ឃាតកម្ម​លើ​អតីត​ស្រី​កំណាន់ ​ឈ្មោះ ចេវ សុវឌ្ឍនា កាលពី​ដើម​ឆ្នាំ ២០១៨ លោក អ៊ូច ភា ត្រូវបានតែងតាំងជាអភិបាលខេត្តតាកែវជំនួស កាលពីថ្ងៃទី ៣០ ខែ​មីនា ២០១៨ នៅ​សាល​មហោស្រព​ខេត្តតាកែវ ក្រោម​អធិបតីភាព​នាយក​រដ្ឋមន្ត្រី​ស្តីទី សម្តេច ក្រឡា​ហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ។

ពលរដ្ឋលើកឡើងថា ចាប់តាំងពី លោក អ៊ូច ភា ត្រូវបានតែងតាំងជាអភិបាលខេត្តមក ហាក់មិនសូវខ្វល់ខ្វាយពីសុខទុក្ខពលរដ្ឋឡើយ រីឯការដឹកទំនិញ បន្លែផ្លែឈើ និង ជ្រូកពីស្រុកយួន ក៍លោកអភិបាលរូបនេះមិនអើពើដែរ។

ដោយឡែក ប្រជាពលរដ្ឋនៅក្នុងភូមិព្រៃស្នួល ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ បានខឹងសម្បារយ៉ាងខ្លាំងទៅលើអាជ្ញាធរ ភូមិ ឃុំ ស្រុក និងខេត្ត គ្មានវិធានការទប់ស្កាត់ ពីសកម្មភាពឈ្មួញដឹកជញ្ជូនដី ផ្ទុកធ្ងន់ បំផ្លាញផ្លូវនៅក្នុងភូមិ បំផ្លាញភ្លឺស្រែ និងស្រែរបស់ប្រជាពលរដ្ឋ យ៉ាងអនាធិបតេយ្យ អាជ្ញាធរធ្វើមើលមិនឃើញពីផងប៉ះពាល់ដល់ការរស់នៅដីស្រែប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរយ៉ាងនោះទេ ។

ប្រភពសុំមិនបញ្ចេញឈ្មោះ ថាការដឹកជញ្ជូនដីធ្វើអាជីវកម្មរបស់ឈ្មួញបំផ្លាញភ្លឺស្រែ បំផ្លាញដីស្រែ និងបំផ្លាញផ្លូវ ក្នុងភូមិរបស់ប្រជាពលរដ្ឋ គឺកើតមានជិត៦ខែមកហើយ ក្នុងនោះឈ្មួញថែមទាំងបានចាក់ដី ចូលដីស្រែប្រជាពលរដ្ឋយ៉ាងតិចត្រឹម១ម៉ែត្រ និងមានបណ្តោយជាច្រើនម៉ែត្រ ដើម្បីជាមធ្យោបាយរបស់ពួកគេដឹកជញ្ជូនដីធ្វើអាជីវកម្ម ដោយមិនបានគិតអំពីដីកម្មសិទ្ធិរបស់អ្នកដទៃ ដោយអំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរ។ ប្រជាពលរដ្ឋក្នុងភូមិស្នួល បានឲ្យដឹងថា ជុំវិញបញ្ហាទាំងអស់នេះ ពួកគាត់ បានសួរនាំទៅកាន់អាជ្ញាធរភូមិ ឃុំ ផងដែរ ប៉ុន្តែគាត់ហាក់ដូចជាគ្មានការទទួលខុសត្រូវ ហាមឃាត់ និងការពារសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះ ការដឹកជញ្ជូនដីលក់ធ្វើអាជីវកម្មនេះ កាន់តែធ្វើឲ្យផ្លូវនៅក្នុងភូមិខូចខាត ភ្លឺស្រែត្រូវបានកម្ទេច ចាក់ដីរំលោភបំពានមកលើដីស្រែរបស់ប្រជាពលរដ្ឋ ដោយឡែកអាជ្ញាធរភូមិ ឃុំ ក៏ដូចជាថ្នាក់ស្រុកនេះជាដើម ពុំមានដំណោះស្រាយទាល់តែសោះ ។

ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ចាត់ទុកអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ដូចជាស្រុក  និងខេត្ត ជាអ្នកការពារផលប្រយោជន៍ និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ និងជាឪពុកម្តាយ ប៉ុន្តែដល់ឈ្មួញធ្វើសកម្មភាពបំផ្លាញផ្លូវ បំផ្លាញភ្លឺ ចាក់ដីរំលោភមកលើដីស្រែប្រជាពលរដ្ឋ បែរជាគ្មានអាជ្ញាធរណាមួយយកចិត្តទុកដាក់ទាល់តែសោះ។

ប្រជាពលរដ្ឋ សំណុំពរដល់អាជ្ញាធរស្រុកសំរោង មន្ត្រីពាក់ព័ន្ធ និង លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តដែលទើបនឹងកាន់តំណែងថ្មីថ្មោង មានវិធានការការពារ ដល់ប្រជាពលរដ្ឋ ដែលរងនូវការរំលោភបំពានពីក្រុមឈ្មួញរកស៊ីដឹកដី ហើយពួកគាត់សង្ស័យថា អាជ្ញាធរភូមិ ឃុំ ស្រុកអាចនឹងមានការឃុបឃិតគ្នាក្នុងផលប្រយោជន៍ណាមួយ ទើបអនុញ្ញាតឲ្យមានការដឹកជញ្ជូនបំផ្លាញផ្លូវ បំផ្លាញភ្លឺស្រែ ចាក់ដីរំលោភមកលើដីស្រែប្រជាពលរដ្ឋសម្រាប់ធ្វើជាផ្លូវក្នុងមធ្យោបាយដឹកជញ្ជូន ហើយមិនបានគិតដល់ផលប៉ះពាល់អ្នកដទៃបែបនេះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ