ព្រឹតិ្តការណ៍ថ្មីៗ

ចាប់គ្រូថ្នាំខ្មែរ លក់ថ្នាំញៀន!!!

3 ខែ មុន 165 តូ សុផល

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកស្អាងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី  ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃ សុក្រ ០៣រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៦និង០០នាទី នៅចំណុច  ផ្ទះរបស់ឈ្មោះ យឿន យុន ហៅ គ្រូពួ ស្ថិតក្នុងភូមិ ធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាង ប្រាប់អោយដឹងថា ជនឈ្មោះ យឿន យុន ហៅ គ្រូពួ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្រូថ្នាំខ្មែរ ទីលំនៅបច្ចុប្បន្នភូមិ ធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាងចាប់យករួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៤កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់ , តូច ០៣កញ្ចប់ កាតូទឹកមាន់ ចំនួន ០២ ។

លោកអធិការ បន្តថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ និងក្រុមប្រឹក្សាឃុំ បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យ ឆែកឆេរ បន្ទប់លក់ឥវ៉ាន់(ចាប់ហួយ)របស់ជនសង្ស័យឈ្មោះ យឿន យុន បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៤កញ្ចប់ (ធំ០១កញ្ចប់ ,តូច០៣កញ្ចប់) លាក់ទុកក្នុងកាតូទឹកមាន់ (គ្មានទឹក) រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ យឿន យុន បានសារភាពថា ឈ្មោះ តឿ ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅ វាលខ្សាច់ សង្កាត់ ចាក់អង្រែ រាជធានីភ្នំពេញ បានអោយគ្រឿងញៀន(ម៉ាទឹកកក) ចំនួន ០១កញ្ចប់ មកខ្លួន(យឿន យុន) ។ ឈ្មោះ យឿន យុន បានរំលែកគ្រឿងញៀន(ម៉ាទឹកកក) លក់ក្នុង០១កញ្ចប់តូច តម្លៃ ២០,០០០៛ លក់អស់ចំនួន ១០កញ្ចប់ រួចមកហើយ ។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ