ព្រឹតិ្តការណ៍ថ្មីៗ

ស្រីស្អាតថៃ នាំថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ( WY) ចំនួន៦០០០គ្រាប់ មកលក់នៅប៉ោយប៉ែត ខាតឡុងចុងអស់!

3 ខែ មុន 544 តូ សុផល

បន្ទាយមានជ័យ៖ មន្ទីរប្រឆាំង គ្រឿងញៀន ធ្វើការបង្ក្រាប ករណីជួញដូរគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន បានចំនួន៦០០០គ្រាប់(ប្រាំមួយពាន់គ្រាប់)

នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១១និង៤៥នាទី ប្លុកកាសីុណូ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៥) បានសហការជាមួយស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រតិបត្តិការណ៍បង្ក្រាបករណី ជួញដូរគ្រឿងញៀននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផលក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ឈីរ៉ាត់ ឆៃស៊ែង អាយុ ១៨ឆ្នាំ ជនជាតិថៃ និងវត្ថុតាងចាប់យកថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ( wy)ចំនួន៦០០០គ្រាប់។

ក្រោយពេលឃាត់ខ្លួន នារីខាងលើ សមត្ថកិច្ចក៏បានបន្ត ទៅឆែកឆេរបន្ទប់ជួលស្នាក់នៅ ក្នុងការស៊ីណូ ស្តាវេហ្គាស លេខ៦០៩ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់បន្ថែមទៀត ដោយ ទី១.ឈ្នោះ លីម សាលិ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ និងទី២.ឈ្មោះ បែន រាម៉ាត ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិថៃ។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនិតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ