ព្រឹតិ្តការណ៍ថ្មីៗ

ប្រយ័ត្នៗ! ៦៨នាក់ស្លាប់៧៥នាក់របួស ដោយរន្ទះបាញ់

4 ខែ មុន 176 តូ សុផល

ភ្នំពេញ៖ បើតាម លោក កែវ វី អ្នកនាំពាក្យគណៈកម្មការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ

បានបញ្ជាក់នៅរសៀលទី០១ ខែមិថុនា ឆ្នាំ២០១៨នេះថាយ៉ាងហោចណាស់មនុស្ស៦៨នាក់បានស្លាប់ និងរបួស៧៥នាក់ ហើយគោ-ក្របីអ្នកស្រុក៦៩ក្បាលបានងាប់ ដោយសារគ្រោះមហន្តរាយរន្ទះបាញ់ និងខ្យល់កន្ត្រាក់ នៅរយៈពេល៥ខែដើមឆ្នាំ២០១៨នេះ។

បើតាមលោក កែវ វី បានបញ្ជាក់ទៀតថា ក្នុងរយៈពេល៥ខែដើមនៅឆ្នាំនេះ ពោលចាប់ពីខែមករា ដល់ ខែឧសភា ឆ្នាំ២០១៨ គ្រោះធម្មជាតិភ្លៀងលាយខ្យល់កន្ត្រាក់ ធ្វើឲ្យរលំ និងខូចខាតផ្ទះប្រជាពលរដ្ឋធ្ងន់ធ្ងរ៤៧២ខ្នង, ខូចខាតស្រាល១៧០៨ខ្នង, សាលារៀន៧អគារ និងអគារផ្សេងៗ៩អគារ, ស្លាប់៣នាក់, របួស២៩នាក់។

លោកកែវ វី បានបន្តថា «គ្រោះថ្នាក់ដោយសាររន្ទះបាញ់នៅឆ្នាំនេះ មានលក្ខណៈកាចសាហាវជាងឆ្នាំមុន ដោយគិតត្រឹម៥ខែដំបូងនេះ សរុបទៅគ្រោះមហន្តរាយធម្មជាតិ ដោយរន្ទះបាញ់ និងខ្យល់កន្ត្រាក់ បណ្តាលឲ្យមានផ្ទះសំបែងខូចខាត ២១៩១ខ្នង, ពលរដ្ឋ៦៨នាក់ត្រូវបានស្លាប់ (រន្ទះបាញ់ស្លាប់ ៦៥នាក់ និងខ្យល់កន្ត្រាក់ស្លាប់៣នាក់) របួសពលរដ្ឋ៧៥នាក់ (រន្ទះបាញ់របួស៤៦នាក់ និងរបួសដោយខ្យល់កន្ត្រាក់ ២៩នាក់), ងាប់គោ-ក្របីចំនួន៦៩»។

រីឯចំពោះគ្រោះទឹកជំនន់វិញ លោក កែវ វី បានបញ្ជាក់ថា មានផលប៉ះពាល់ខ្លាំងនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានរហូតដល់៧០០ហិកតា ដែលបណ្តាលមកពីទឹកភ្លៀង។

ជាមួយគ្នានេះលោក បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ព្រោះពេលនេះជាខែវស្សា ដែលសំបូរទៅដោយបាតុភូតធម្មជាតិ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ