ព្រឹតិ្តការណ៍ថ្មីៗ

កងទ័ព អតីតយុទ្ធជន យុទ្ធជនពលី និង គ្រួសារកងទ័ពត្រូវបានទទួលការគិតគូរយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល

2 ខែ មុន 111 តូ សុផល

កំពង់ធំ ៖ ថវិកាមួយចំនួនសម្រាប់កសាងផ្លាកសំគាល់នៅខាងមុខផ្នូរសពយុទ្ធជនពលីចំនួន១០៤ផ្លាកនៅវិមានយុទ្ធជនពលី

ដើម្បីជាតិមាតុភូមិស្ថិតនៅក្នុងកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត តាមរយៈ លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក ត្រូវបានប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ធំនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា នេះគឺជាគិតគូរយកចិត្តទុកដាក់ចំពោះកិត្តិយសនិងការដឹងគុណចំពោះការធ្វើពលីកម្មដ៏មានតម្លៃរបស់អតីតយុទ្ធជនដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ចំពោះកងទ័ព អតីតយុទ្ធជន យុទ្ធជនពលី និង គ្រួសារកងទ័ពតាមរយៈការលើកកម្ពស់កម្រិតជីវភាពនិងកិត្តិយសរបស់កងទ័ព អតីតយុទ្ធជន យុទ្ធជនពលី និង គ្រួសារកងទ័ព។

មេបញ្ជាការសឹករងកំពង់ធំ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់លើវិស័យការពារជាតិតាមរយៈការគិតគូយកចិត្តទុកដាក់ចំពោះការហ្វឹកហ្វឺន ការកសាងអង្គភាពទ័ពនិងការស្នាក់នៅហូបចុករបស់កងទ័ព គ្រួសារកងទ័ពនិងក្នុងអង្គភាពដែលកន្លងមកសម្តេចបានផ្តល់នូវ ស៊ីម៉ងត៍ ដែក គ្រឿងសម្ភារៈបរិក្ខាពេទ្យ មី អង្ករ និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត។

សូមបញ្ជាក់ថា ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ និងក្រុមការងារទាំងអស់ដែលបានយកចិត្តទុកដាក់ធ្វើសកម្មភាពការងារសមាគមអតីតយុទ្ធជនក្នុងខេត្តកំពង់ធំយ៉ាងសកម្មប្រកបដោយទឹកចិត្ត និងគុណតម្លៃខ្ពស់តាមរយៈការចុះស្វែងយល់ពីសុខទុក្ខ ជីវភាពរស់នៅរបស់អុំពូមីងអតីតយុទ្ធជន ចុះជួបសំណេះនសំណាល សាកសួសុខទុក្ខ និងប្រគល់ជូននូវគ្រឿងឧបភោគ បរិភោគ យកចិត្តទុកដាក់សម្របសម្រួលការព្យាបាល និងជាពិសេសបានចុះជួយកសាងផ្ទះជូនអុំពូមីងអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត ដែលទាំងនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងសប្បុរសជនដទៃទៀត។ នេះសបញ្ជាក់ឱ្យឃើញថា ជាការគោរពដឹងគុណ និងការលើកតម្កើនទាំងកិត្តិយសនិងជីវភាពរបស់អុំពូមីងអតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស្រស់ឈាមស្រស់ លះបង់គ្រួសារចូលរួមក្នុងបុព្វហេតុសង្គ្រោះនិងការពារជាតិ មាតុភូមិឱ្យរួចផុតចេញពីភ្លើងសង្រ្គាម ហើយមានឱកាសថ្មី ទទួលបានសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍរីកចម្រើននិងការរស់បានសុខសាន្តនិងសម្បូរសប្បាយរីករាយរបស់ប្រជាពលរដ្ឋដូចសព្វថ្ងៃនេះ។

គួររំលឹកផងដែរថា ការប្រគល់អំណោយដើម្បីកសាងផ្លាកសំគាល់នៅខាងមុខផ្នូរសពយុទ្ធជនពលី បានធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនបានអញ្ជើញគោរពវិញាណក្ខន្ឌយុទ្ធជនពាក់លីក្នុងឱកាសដែលលោកហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសំណេះសំណាលជាមួយអតីតយុទ្ធជននៅខេត្តកំពង់ធំកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ