ព្រឹតិ្តការណ៍ថ្មីៗ

លោក ហែម ដារិទ្ធិ ជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ៣០គ្រួសារ នៅសង្កាត់ត្រពាំងក្រសាំង

4 ខែ មុន 195 តូ សុផល

ភ្នំពេញ៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យក្រោមការដឹកនាំពីសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន

នៅថ្ងៃនេះបានចុះសួរសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដក្រចំនួន៣០គ្រួសារ ស្ថិតក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ការចុះសួរសុខទុក្ខនិងចែកអំណោយ បានប្រព្រឹត្តទៅនៅព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមវត្តមានលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យព្រមទាំងភរិយា លោកស្រី អ៊ឹម ថាវី អនុប្រធានសាខាកាកបា
ទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រាអតីតពលករឆ្លងដែនទៅបំរើការងារនៅប្រទេសកូរ៉េខាងត្បូង ហើយវិវឌ្ឍន៍ទៅជាម្ចាស់បុរីផ្ទះល្វែង និងបានចូលរួមក្នុងការងារជួយសង្គមច្រើន ជាពិសេស កម្មវិធីមនុស្សធម៌ ថ្មីៗនេះ លោកឧកញ៉ាវ័យក្មេងរូបនេះបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដល់កាកបាទក្រហមកម្ពុជា នូវទឹកប្រាក់១០ម៉ឺនដុល្លារផងដែរ។

ប្រជាពលរដ្ឋក្រីក្រចំនួន៣០គ្រួសារដែលក្នុងមួយគ្រួសារទទួលបាល អង្ករ៣០គីឡូ មី១កេស និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ ។

លោក ហែម ដារិទ្ធិ នៅក្នុងខណ្ឌពោធិ៍សែនជ័យមានចំនួន១៣សង្កាត់ ភូមិចំនួន១៦២ភូមិ សហគមន៍ចំនួន១៨ ក្រុមការងារកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខបងប្អូនក្រក្រីជីវភាពខ្វះខាត ចាស់ជរាគ្នាទីពឹង អោយបានគ្រប់ៗគ្នា ។

ឆ្លៀតក្នុងឱកាសនោះអភិបាលខណ្ឌរូបនោះ បានទទូចឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់ សូមមេត្តាសូមកុំបោះចោលសំរាមផ្តេសផ្តាស់ ត្រូវវិចខ្ចប់អោយបានត្រឹមត្រូវ ជៀសវាងការបោះសំរាមចូលទៅក្នុងប្រឡាយរឺលូបង្ហូរទឹក ដែលធ្វើអោយមានការកកស្ទះជាហេតុដែលនាំអោយមានបញ្ហាប្រឈមជាច្រើនបានកើតឡើង និង លិចលង់ដល់លំនៅដ្ឋានជាពិសេសគឺប៉ះពាល់សុខភាព អានាម័យ បរិស្ថានបងប្អូនយ៉ាងខ្លាំង ។

លោក ហែម ដារិទ្ធិបានបន្ថែមថា អាជ្ញាធរនិងមានវិធានការស្តារប្រឡាយរំដឡទឹកចាប់បណ្តោយផ្លូវជាតិលេខ៤ក្នុងសង្កាត់ចោមចៅ សង្កាតកន្ទោក បង្ហូរចូលបឹងក្នុងសង្កាត់បឹងធំ និងស្តារតាមបណ្តោយផ្លូវទំកប់ស្រូវរហូតដល់បឹងតាមោគ ក្នុងខណ្ឌព្រែកព្នៅ និងស្តារចាប់ពីសង្កាត់ចោមចៅ១ ចោមចៅ២ ចោមចៅ៣ ទៅដល់បឹងទំពន់ ក្នុងខណ្ឌមានជ័យ ។

ជាចុងក្រោយនេះលោក ហែម ដារិទ្ធិបានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមបោះឆ្នោតនៅ ថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះឲ្យបានគ្រប់គ្នា ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ