ព្រឹតិ្តការណ៍ថ្មីៗ

ស្រ្តីចំណាស់ម្នាក់ត្រូវបានម៉ូតូកង់បីដឹកយកទៅទម្លាក់ចោលតាមផ្លូវ ក្នុងសភាពវង្វេង

2 សប្តាហ៍ មុន 109 តូ សុផល

ភ្នំពេញ ៖ ស្រ្តីជាជនអនាថាម្នាក់ក្នុងសភាពវង្វេង ត្រូវបានប្រជាពលរដ្ឋឃើញជនមិនស្គាល់អត្តសញ្ញាណ

ដឹកតាមម៉ូតូកង់បីមកទម្លាក់ចោលតាមផ្លូវ មុខវិហារឥស្លាម ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ។

ស្រ្តីខាងលើមានអាយុជាង៥០ឆ្នាំ ក្នុងសភាពវង្វេង និយាយ មិនប្រក្រតី មិនដឹងថា សាច់ញាតិ ផ្ទះសម្បែងនៅដល់ណា ។

តាមប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ គេឃើញម៉ូតូកង់បីមួយគ្រឿង មិនចាំស្លាកលេខ ដឹកស្រ្តីខាងលើ មកដល់ចំណុចខាងលើ ដេញឲ្យចុះចេញពីម៉ូតូ ហើយបើករត់គេចទៅបាត់ ទុកឲ្យស្រ្តីខាងលើ អង្គុយត្រាំទឹកចិញ្ចើមផ្លូវ ទើបបងប្អូនប្រជាពលរដ្ឋ នាំយកទៅអង្គុយ ក្រោមសំយ៉ាបមុខផ្ទះ ជាបណ្តោះអាសន្ន ជូនជាបាយ ទឹក សម្លៀកបំពាក់មួយចំនួន ហើយរាយការណ៍ប្រាប់អាជ្ញាធរ ។

បើតាមសម្តីស្រ្តីខាងលើ តែមិនច្បាស់ ដោយសារគាត់វង្វេង បានឲ្យដឹងថា គាត់ត្រូវបានខាងមណ្ឌលអប់រំ ដេញគាត់ចេញ ឲ្យជិះកង់បី តែរកផ្លូវទៅវិញអត់ឃើញ ។ ទោះជាសាកសួររកឈ្មោះ មណ្ឌលអប់រំ ដែលគាត់ធ្នាប់ស្នាក់នៅ តែនិយាយមិនច្បាស់ ។

ក្រោយពីជនមិនស្គាល់មុខដឹកយកស្រ្តីខាងលើទៅទម្លាក់ចោល ត្រូវបានមេភូមិ ពលរដ្ឋ ជួយដឹកយកទៅសាលាសង្កាត់ចោមចៅ៣ ដើម្បីរងចាំជូនទៅមន្ទីរសង្គមកិច្ចក្រុង ៕

បន្ថែមយោបល់របស់អ្នក

យោបល់