ព្រឹតិ្តការណ៍ថ្មីៗ

ពុទ្ធោ!សម្លេងកូនងែតយំអេះង៉ាៗនៅគំនរសំរាម ដែលម្តាយគ្មានមេតាធម៌យកមកបោះចោល

2 ខែ មុន 186 តូ សុផល

ភ្នំពេញ៖ អេះង៉ាៗ នេះជាសម្លេងកូនង៉ែតទើបទើបនិងកើតចេះពីក្នុងផ្ទៃ បានស្រែកយំនៅលើគំនរសំរាមទាំងកណ្តាលអធ្រាត្រ

ហើយត្រូវ បុរសម្នាក់ដើររើសអេតចាយម្នាក់ប្រទះឃើញនៅក្នុងថង់ រួចកាយថង់ក្នុងបំណងរកសំបកកំប៉ុង ក៏ស្រាប់តែឃើញទារកម្នាក់ស្រែកយំងារៗ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១យប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅ ចំណុចមុខអគ្គីសនីទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សី រាជធានីភ្នំពេញ។

បើតាមសម្តីបុរសម្នាក់ដែលជាអ្នកដើររើសអេតចាយបានប្រាប់សារព័ត៌មានយើងឲ្យដឹងថា មុនដំបូងរូបគាត់កំពង់ករកាយសំរាមស្រាប់តែឭសម្លេងយំងារៗ គាត់ក៏លើកយកមកមើលក៏ឃើញទារកម្នាក់ ភេទស្រី ដោយរុំនិងសាររ៉ុង ពណ៌លឿងលាយក្បាច់ផ្ការ
ចំរុះច្រកចូលក្នុងថង់ ប្លាស្ទិកពណ៌ខ្មៅ ដែលទំនងទើបម្តាយយកមកផ្លុងចោលលើគំនរសំរាម ។ ក្រោយពីកើតបានប៉ុន្មាននាទី រូបគាត់បានប្រាប់គេឯងក៏មានការភ្ញាកផ្អើលតែម្តង។

ក្រោយមកបុរសរើសអេតចាយនិងបងម៉ូតូកង់បីបានយកទារកទៅមន្ទីពេទ្យកាលម៉ែតដើម្បីពិនិត្យមើលសុខភាពហើយ ក៏ប្រគល់ឲ្យទៅវិទ្យុABCដើម្បីមើលថែរក្សាបន្តទៀត៕

 

 

បន្ថែមយោបល់របស់អ្នក

យោបល់