ព្រឹតិ្តការណ៍ថ្មីៗ

បង្ក្រាបឈើ ឧកញ្ញា វ៉ន វ៉ុនថៃ សមត្ថកិច្ច ព្យាយាមបិទបាំងព័ត៌មានមិនអោយផ្តិតរូបភាពផ្សាយ

3 សប្តាហ៍ មុន 26 តូ សុផល

ខេត្តត្បូងឃ្មុំ  ៖ រថយន្តប្រភេទ V1 មួយគ្រឿងដឹកឈើពេញមួយរថយន្ត ត្រូវបានកម្លាំងចំរុះស្រុកមេមត់បង្ក្រាបរួចប្រគល់អោយជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង ៥ និង ៤០ នាទីព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ ៧ ស្ថិតនៅក្នុងភូមិខ្ជាយ ឃុំជាំក្រវៀន ស្រុកមេមត់ដោយមានការសម្របសម្រួលពីលោក ហ៊ាង សុភ័ត្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ។

បើតាមប្រភពពីអ្នកបើកបររថយន្តដឹកឈើបានអោយដឹងថា ឈើនេះជាឈើរបស់លោក ធី ជាមេការរបស់ ឧកញ្ញា វ៉ន វ៉ុនថៃ ។

បន្ទាប់ពីបង្ក្រាបរួចកម្លាំងចំរុះបានអូសយកទាំងឈើ និង រថយន្តមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្រើយឆ្វេងក្នុងឃុំទន្លេបិត ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ដើម្បីធ្វើការវាស់វែងនៅពេលក្រោយ ។

អ្វីដែលចម្លែក មន្ត្រីផ្នែករដ្ឋបាលព្រៃឈើមិនអនុញ្ញាតិអោយភ្នាក់ងារព័ត៌មានក្នុងស្រុក ចូលទៅថតយករូបភាពមកធ្វើការផ្សព្វផ្សាយបានទេ ទោះជាមានបទបញ្ជាពីលោកព្រះរាជអាជ្ញាក៏ដោយ ។

និងបានព្យាយាមទាក់ទងទៅ លោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំដែរ តែលោកមិនទទួលទូរស័ព្វទេ ចំនែក លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទខេត្តត្បូងឃ្មុំបានអោយភ្នាក់ងារយើងព្យាយាមសុំគេចូលទៅថតទៅ តែមន្ត្រីជំនាញបានគេចខ្លួនបាត់អស់មិនអោយភ្នាក់ងារយើងចូលថតបានទេ គឺថតបានតែពីខាងក្រៅរបងតែប៉ុណ្ណោះទេ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ