ព្រឹតិ្តការណ៍ថ្មីៗ

ផ្លូវជាប់របងសាលាខណ្ឌ ជង្ហុកជ្រៅៗ ទឹកលិច ពិបាកក្នុងការធ្វើដំណើរ ស្រែករកអភិបាលខណ្ឌជួយផង!

3 សប្តាហ៍ មុន 224 តូ សុផល

ភ្នំពេញ ៖ ដោយមានការលំបាកក្នុងការធ្វើដំណើរទៅមកលើកំណាត់ផ្លូវមួយខ្សែ ដែមានទីតាំងមិនឆ្ងាយពីរបងសាលាខណ្ឌសែនសុខប្រជាពលរដ្ឋស្នើសុំ លោក ម៉ូវ មានិត ដែលជាអភិបាលខណ្ឌ មេត្តាជួយចុះពិនិត្យស្ថានភាពផ្លូវដែលរងការខូចខាត ជាពីសេស គឺនៅរដូវវស្សា មានជង្ហុកធំៗ ហើយទឹកដក់លិចផ្លូវ បង្កការលំបាកក្នុងការធ្វើដំណើរ ពិសេសពេលយប់ ប្រឈមនឹងគ្រោះថ្នាក់ ដោយសារផ្លូវទឹកដក់ ហើយជង្ហុកជ្រៅៗទៀត ទីតាំងខាងលើ ស្ថិតក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមប្រជាពលរដ្ឋបានលើកឡើងថា កាលបើរដូវរាំងស្ងួត ផ្លូវក្នុងភូមិខាងលើ ជង្ហុកធំៗជ្រៅមែន អាចមើលឃើញ ទោះជាលំបាកក៏ចេះតែទ្រាំទៅ រងចាំមិនដឹងពេលណា បានអាជ្ញាធរមើលឃើញ លុះមកដល់រដូវវស្សា ភ្លៀងធ្លាក់ ទឹកដក់ រកកន្លែងកាយបង្ហូរមិនឃើញ ផ្លូវខាងលើក្លាយជារណ្តៅទឹកបាត់ទៅហើយ ការលំបាកកើនទ្វេរដង ។

តាមប្រភពពលរដ្ឋផ្សេងទៀតបានឲ្យដឹងថា ក្នុងមួយថ្ងៃៗ រថយន្តដឹកដី បើកឆ្លងកាត់ ចូលក្នុងខណ្ឌសែនសុខ រាប់រយគ្រឿង ហើយក្រុមរថយន្តដឹកដីទាំងនោះសុទ្ធបង់លុយឲ្យអាជ្ញាធរ ទៅតាមជំនាញ តាមផ្នែក ប្រមូលលុយដាក់ហោប៉ាវបាន ចុះគ្រាន់ស្នើសុំអាចម៌ដី ១ឡាន ២ឡាន ចាក់លុបជង្ហុក ឈូសឆាយពង្រាប បែរជាគ្មានលទ្ធភាពទៅវិញ ។

ដោយជួបការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវខាងជើងជាប់ សាលាខណ្ឌសែនសុខ ពល រដ្ឋពុំចាំបាច់ស្នើសុំដល់ផ្លូវបេតុងនោះទេ សុំតែអាជ្ញាធរ ឈូសឆាយ លប់ជង្ហុក គ្រាន់ងាយស្រួល ធ្វើដំណើរ ក៏អស់ចិត្តដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ