ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តសណ្តោងសុីទែនដឹកសុីម៉ង់ត៍ បុកម៉ូតូមួយគ្រឿង បណ្តាលអោយបុរសម្នាក់របួសធ្ងន់

6 ខែ មុន 62 តូ សុផល

ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរ បន្ទាប់ពីបើកម៉ូតូវ៉ាជែងរថយន្តខាងមុខ ជ្រុលទៅបុករថយន្តសណ្តោងសុីទែនដឹកសុីម៉ង់ត៍បើកច្រាសទិស

កាលពីវេលាម៉ោង៧យប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GA-2537 ធ្វើដំណើរពីត្បូងទៅជើង ល្បឿនលឿន ដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខ ហើយជ្រុលទៅបុកជាមួយរថយន្តសណ្តោងសុីទែនដឹកសុីម៉ង់ត៍ ម៉ាកហុីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A-6306 បើកច្រាសទិស បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តគ្លីនិក រស្មី ហៅខឹម រ៉ានី សង្ងំរងចាំតាមផ្លូវក្បែរនោះស្រាប់ ប្រញាប់ប្រញាល់ ដឹកយកទៅបាត់ ចំណែកឯរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!