ព្រឹតិ្តការណ៍ថ្មីៗ

លោក ជួន ណារិន្ទ នៅតែមិនទាន់បន្ធូរដៃ ចំពោះជនជាតិ​ចិន​ ដែលគ្មាន​ប័ណ្ណបើកបរ​ នឹង​មាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ​

3 ខែ មុន 113 តូ សុផល

ខេត្តព្រះសីហនុ៖ នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ឃាត់​រថយន្ត​៣​គ្រឿង​ដែល​បើកបរ​ដោយ​ជ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ដាក់​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ផែន​សណ្ដាប់ធ្នាប់​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ព្រហ្ម​ ពៅ​ នាយការិយាល័យ​ចរាចរណ៍​ បាន​ចុះ​ត្រួតពិនិត្យ​ នឹង​រឹត​បណ្ដឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ពិសេស​អ្នកបើកបរ​គ្មាន​ប័ណ្ណបើកបរ​ ឬ​ មាន​ប័ណ្ណបើកបរ​អន្តរជាតិ​មិន​ត្រឹមត្រូវ​ នឹង​រថយន្ត​គ្មាន​ស្លាក​លេខ​ ចាត់ជា​០៥​គោលដៅ​។​

​ព្រឹក​ចំនួន​០២​គោលដៅ​ កម្លាំង​សរុប​ចំនួន​២៣​នាក់​ ៖
គោលដៅ​ទី​១៖​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​ យឿ​ង​ សុខា​ នាយ​ផ្នែក​ឃោសនាអប់រំ​ កម្លាំង​ចំនួន​០៩​នាក់​ បាន​ចុះ​អនុវត្ត​ច្បាប់​ នៅ​គោលដៅ​ស្តុ​ប​ពាណិជ្ជកម្ម​ ស្ថិត​ក្នុងភូមិ​០៣​ សង្កាត់​០២​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។​

​គោលដៅ​ទី​២៖​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​ មុំ​ សំ​អុល​ នាយ​ផ្នែក​អន្តរាគមន៍​ កម្លាំង​ចំនួន​១៤​នាក់​ បាន​ចុះ​អនុវត្ត​ច្បាប់​ នៅ​គោលដៅ​P6​ ស្ថិត​ក្នុងភូមិ​០៤​ សង្កាត់​០៤​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។​

​ល្ងាច​ចំនួន​៣​គោលដៅ​ កម្លាំង​សរុប​ចំនួន​៣៧​នាក់​៖
​ គោលដៅ​ទី​១៖​ដឹកនាំ​ដោយ​លោក​វរៈ​ឮ​សេនីយ៍​ត្រី​ មុំ​ សំ​អុល​ នាយ​ផ្នែក​អន្តរាគមន៍​ កម្លាំង​ចំនួន​១៥​នាក់​ បាន​ចុះ​អនុវត្ត​ច្បាប់​ នៅ​គោលដៅ​ស្តុ​ប​៣៣៣​ ស្ថិត​ក្នុងភូមិ​០៤​ សង្កាត់​០៤​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។​

គោលដៅ​ទី​០២​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​ យឿ​ង​ សុខា​ នាយ​ផ្នែក​ឃោសនាអប់រំ​ កម្លាំង​ចំនួន​០៨​នាក់​ បាន​ចុះ​អនុវត្ត​ច្បាប់​ នៅ​គោលដៅ​ស្តុ​ប​ពាណិជ្ជកម្ម​ ស្ថិត​ក្នុងភូមិ​០៣​ សង្កាត់​០២​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។​

គោលដៅ​ទី​៣៖​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ កេ​ត​ សុ​ភ័ក្ត្រ​ នាយ​រង​ការិយាល័យ​ចរាចរណ៍​ កម្លាំង​ចំនួន​១៤​នាក់​ បាន​ចុះ​អនុវត្ត​ច្បាប់​ នៅ​គោលដៅ​ស្តុ​ប​កាល់​តិច​ ស្ថិត​ក្នុងភូមិ​០២​ សង្កាត់​០២​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។​

លោក​ឧត្តមសេនីយ៍ទោ​ ស្នងការ​បាន​បាន​ឲ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិការ​ទាំង​៥​គោលដៅ​បាន​លទ្ធផល​សរុប​បាន​ចំនួន​៩៦​គ្រឿង​ ,​ រថយន្ត​ចំនួន​០៧​គ្រឿង​ មាន​ដូច​ខាងក្រោម​ ៖

១.​អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​បាន​ចំនួន​៧៩​គ្រឿង​ពិន័យ​ទាំងអស់​ ។​

២.​អ្នកបើកបរ​ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ​បាន​ចំនួន​១០​គ្រឿង​ ពិន័យ​ទាំងអស់​ ។

​៣.​រថយន្ត​មិន​ពាក់​ខ្សែរ​ក្រ​វ៉ា​ត់​បាន​ចំនួន​០២​គ្រឿង​ ពិន័យ​ទាំងអស់​ ។​

៤.​រថយន្ត​បើកភ្លើង​ពេល​ថ្ងៃ​បាន​ចំនួន​០២​គ្រឿង​ ពិន័យ​ទាំងអស់​ ។​

៥.​ជនជាតិ​ចិន​បើកបរ​ដោយ​គ្មាន​ប័ណ្ណបើកបរ​ នឹង​ មាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ​បាន​ ចំនួន​០៣​គ្រឿង​ ពិន័យ​ចំនួន​០១​គ្រឿង​(​តាម​អនុក្រឹត្យ​លេខ​៤៤)​នៅ​សល់​ចំនួន​០២​គ្រឿង​មិន​ទាន់​ពិន័យ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះ​សីហ​នុ​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ