ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ បញ្ជាអោយបន្តចុះឃាត់អ្នកបើកបរបញ្ច្រាសទិសចរាចរណ៍

6 ខែ មុន 129 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ចាប់ពីម៉ោង០៧:០០នាទី ដល់ម៉ោង២២:០០នាទីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញសហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជាលទ្ធផល បានធ្វើការឃាត់យានយន្តសរុបចំនួន០៩ គ្រឿង រួមមានៈ ១- ម៉ូតូចំនួន០៧ គ្រឿង ២- រ៉ឺម៉កម៉ូតូកង់បីចំនួន ០២ គ្រឿង ៣- រថយន្ត ( គ្មាន ) គ្រឿង ។

បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!