ព្រឹតិ្តការណ៍ថ្មីៗ

រន្ទះបាញ់សត្វគោងាប់៦ក្បាលម្ចាស់លក់បាន២លាន៤សែនរៀល

3 ខែ មុន 91 តូ សុផល

រតនគិរី៖ ភ្លៀងធ្លាក់មួយមេយ៉ាងធំបង្កឲ្យមានរន្ទះបាញ់សត្វគោងាប់ចំនួន៦ក្បាល ហើយម្ចាស់គោលក់បានប្រាក់តែ២លាន៤សែនរៀលប៉ុណ្ណោះ។សេចក្តីរាយការណ៍បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង ២០នាទី យប់ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិចាអ៊ុងកេត ឃុំចាអ៊ុង ស្រុកអូរជុំ ។

រន្ទះបាញ់គោងាប់៦ក្បាលនេះ ត្រូវបានលោក នី ណុល អាយុ៤៨ឆ្នាំ ជនជាតិទំពួន ជាម្ចាស់គោបានឲ្យដឹងថា នៅមុនពេលកើតហេតុមានភ្លៀងធ្លាក់មួយមេយ៉ាងធំមានផ្គររន្ទះលាយឡំផ្លេកបន្ទោរព្រាកៗ ស្រាប់តែរន្ទះបាញ់លាន់យ៉ាងខ្លាំងនឹងផ្សែងហ៊ុយងងឹតក្នុងលំនៅឋានរបស់គាត់។
លុះដល់ម៉ោង១១យប់ថ្ងៃដដែល គាត់ម្ចាស់គោបានដើរទៅរកមើលគោរបស់គាត់ដែលដេកជុំគ្នាសរុបចំនួន២២ក្បាល ចម្ងាយពីផ្ទះ២០ម៉ែត្រ។

លោកបន្តថា ក្នុងចំណោមសត្វគោចំនួន៣៣ក្បាលនោះ ត្រូវរន្ទះបាញ់ងាបគោ៦ក្បាលទេ ដោយគោងាប់៦ក្បាលនោះ គាត់លក់បាន៤ក្បាលសរុបទឹកប្រាក់ចំនួន២លាន៤០ម៉ឺនរៀល ហើយគាត់មានការសោកស្តាយសត្វគោរបស់គាត់យ៉ាងខ្លាំងដែលបានខំចិញ្ចឹមជាយូមកហើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ