ព្រឹតិ្តការណ៍ថ្មីៗ

លោក គៀត រង្សុី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ យកមុខទៅទុកឯណាបើ សំរាមម្លឹងៗ ?

3 ខែ មុន 100 តូ សុផល

ភ្នំពេញ ៖ ប្រជាពលរដ្ឋរឹះគន់ទៅលើ ការិយាល័យបរិស្ថានខណ្ឌសែនសុខ មន្ទីរបរិស្ថានរាជធានីភ្នំពេញ ឃើញតែដើរបោះ វាយស្លាក បម្រាម ហាមឃាត់ បោះចោលសំរាម តែចំពោះវិធានការវិញ ស្មើសូន្យ អត់មានទាល់តែសោះ ទៅលើចំណាត់ការ ទាំងការគ្រប់គ្រង ទាំងការទប់ស្កាត់ ឃើញតែសម្រាមនៅតែបន្ត ជាគំនរ រួមផ្សំរដូវនេះភ្លៀងធ្លាក់ទៀត គំគរស្អុយរលួយ ភាយក្លិន ដំណើរឆ្លងកាត់ម្តងៗ ម្នាក់ៗ នឹងខឹងសម្បាទៅនឹងអ្នកគ្រប់គ្រង អ្នកប្រមូលសម្រាម យឺតយ៉ាវក្នុងការប្រមូល ដឹកចេញ ចំពោះលុយថ្លៃសេវាវិញមិនដែលខានមួយខែណាទេ ។

ពលរដ្ឋរស់នៅក្នុងសង្កាត់គោកឃ្លាង បានលើកឡើងថា ក្នុងមូលដ្ឋានរបស់គាត់ តាមផ្លូវលោកតាជេត ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ សម្រាមគដូចភ្នំទៅហើយ ត្រាំទឹក ស្អុយរលួយ សូម្បីតែអ្នករស់នៅក្បែរខាង ទាំងយប់ថ្ងៃ ស្រូបតែក្លិនស្អុយ មិនដែលឃើញ លោកប្រធានការិយាល័យបរិស្ថានខណ្ឌសែនសុខ រវល់មកពិនិត្យមើល ថាតើក្លិនស្អុយកម្រិត ណា បង្កផលប៉ះពាល់យ៉ាងណាខ្លះ ? ។

ទោះជាទីតាំងខាងលើ ខាងមន្ទីរ ការិយាល័យបរិស្ថាន យកទាំងស្លាក បម្រាមទៅដាក់ នោះសម្រាម ស្អុយ បែបនឹង ចុះបើមិនមានដាក់ស្លាកទៀត ប្រាកដជាជាងនេះទៅទៀត កាលបើ អ្នកគ្រប់គ្រង ភ្នាក់ងារប្រមូល យឺតយ៉ាវ ក្នុងការដើរប្រមូលបែបនេះ រួមផ្សំជាមួយ មន្រ្តីពាក់ព័ន្ធ បណ្តែតបណ្តោយ ខ្ជីខ្ជា ហើយជាងនេះទៅទៀត ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ លោក គៀត រង្សុី ដែលទើបផ្លាស់មកពីខេត្តកំពង់ស្ពឺ យកមុខទុកឯណា កាលបើទូទាំងរាជធានីភ្នំពេញ ពលរដ្ឋស្រែកគ្រប់កន្លែង គ្រប់ខណ្ឌ ជុំវិញ ការគ្រប់គ្រង និង ប្រមូលដឹកជញ្ជូនសម្រាម យឺតយ៉ាវយ៉ាងនេះ ធ្វើឲ្យសោភ័ណ្ឌភាពទីក្រុងស្អាតម្តេចទៅ? ពោលទាល់តែចូលរួមទាំងអស់គ្នា ទើបបរិស្ថានល្អ សោភ័ណ្ឌភាពទីក្រុងស្អាត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ