ព្រឹតិ្តការណ៍ថ្មីៗ

ប្តីប្រពន្ធ២នាក់ ត្រូវបង្ក្រាបជាលើកទី២ ពាក់ព័ន្ធឆ្នោតវៀតណាមខុសច្បាប់ !!

3 ខែ មុន 405 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង ១៥ និង១០នាទី រសៀលថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៨នេះដោយមានការបញ្ជាផ្ទាល់ពី លោក ពេជ្រ កែវមុនី អភិបាលខណ្ឌ មានជ័យ កម្លាំងអាជ្ញាធរចម្រុះខណ្ឌមានជ័យ ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំងកត់កន្ទុយលេខ ( ឆ្នោតយួន ) មួយកន្លែងស្ថិតតាមបណ្តោយផ្លូវប៉េតុង ចំណុចផ្សារក្រមួន ក្នុងភូមិត្នោតជ្រុំ ៤ សង្កាត់បឹងទំពុន ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មនុស្ស៣នាក់ ដែលត្រូវឃាត់ខ្លួនមានឈ្មោះទី១ .ញឹម កុសល ភេទប្រុស អាយុ៤៥ឆ្នាំ , ទី២ ឈ្មោះ សុខ មួយហៀង ភេទស្រី អាយុ៣៥ឆ្នាំ ( នាក់ទាំង២នេះជាប្តីប្រពន្ធនឹងគ្នា ) , និងទី៣ ឈ្មោះ ណយ ពិសិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ ។

ក្នុងការចុះបង្ក្រាបកម្លាំងអាជ្ញាធរចម្រុះ ដកហូតបាន ៖ លុយដុល្លារ ៣៧៥ដុល្លារ ,  លុយរៀល ៤.៥៤០០០០រៀល, តុ១ , កៅអី២ រួមជាមួយសន្លឹកឆ្នោតវៀតណាមដែលកត់រួចជាច្រើនទៀតផងដែរ ។

លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដែលដឹកនាំកម្លាំងចុះបង្ក្រាប អោយដឹងថា ក្រោយទទួលព័ត៌មានពីពលរដ្ឋថា ទីតាំងកត់ឆ្នោតខាងលើនេះ មានការកត់បើកចំហរយ៉ាងអាណាធិបតេយ្យបំផុត នៅសំយ៉ាប់មុខផ្ទះរួចមក កម្លាំងអាជ្ញាធរដោយមានបញ្ជារពីលោកពេជ្រ កែវមុនី អភិបាលខណ្ឌ និងមានការឯកភាពពី លោក អ៊ុំ សុភក្រ័្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះមកបង្ក្រាបបានជាក់ស្តែងតែម្តង ។

ក្រោយការឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ចូនទៅកាន់ ប៉ុស្តិ៍រដ្ឋបាលនគរបាល បឹងទំពុនទី២ ដើម្បីបន្តនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា ជនសង្ស័យជាអ្នកកត់ឆ្នោតទាំង២នាក់ប្តីប្រពន្ធខាងលើ ធ្លាប់ត្រូវបានអាជ្ញាធរចម្រុះខណ្ឌមានជ័យ ឃាត់ខ្លួនបន្តនីតិច្បាប់ម្តងរួចមកហើយ កាលពីពាក់កណ្តាលឆ្នាំ២០១៧ ពាក់ព័ន្ធការកត់ឆ្នោតវៀតណាមខុសច្បាប់ ។ ដែលកាលនោះកម្លាំងអាជ្ញាធរ ដកហូតលុយបាន ជិត ៧ម៉ឺនដុល្លារ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ